បសស​ ចេញ​សេចក្តី​អំពាវនាវ​ដល់​អ្នកបើកបរ​​និង​កម្មករ ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

រាជធានី​ភ្នំពេញ៖​​ ​ស្រប​ពេល​ដែល​​រយៈពេល​ឈប់សម្រាក​ក្នុង​ឱកាស​ពិធីបុណ្យភ្ជុំ​បិណ្ឌ​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​​ បេឡាជាតិ​ របបសន្តិ​សុខសង្គម​​ (បសស​) បាន​​សេចក្តី​អំពាវនាវ​ ក៏​ដូចជា​ក្រើន​រំលឹក​ដល់​អ្នក​បើកបរ​​និង​កម្មករ​ទាំង​អស់​​​បង្កើន​ការយក​ចិត្ត​ទុក​ដាក់​​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

​ក្នុង​សេចក្តី​អំពាវនាវ​នេះ​​ ​បសស​ បាន​ណែន​នាំ​ឲ្យ​បងប្អូន​​កម្មករ​និង​អ្នកបើកបរ​ទាំងអស់​អនុវត្ត​នូវ​​១១​ចំណុច ដែលក្នុង​នោះ​មាន​ដូចជា​​៖ ការពាក់​មួក​សុវត្តិភាព ខ្សែក្រវាត់​​​ឲ្យ​បាន​ត្រឹម​ទាំង​អ្នកបើក​និង​អ្នករួម​ដំណើរ គោរព​សិទ្ធិ​អាទិភាព​អ្នកដ៏ទៃ​​ កុំ​បើក​ល្មើស​ល្បឿន​កំណត់​ និង​បើកស្រវឹង​កុំ​បើកបរ​ជា​ដើម​។​​​​​​

ផ្តល់សិទ្ធិដោយ៖ KQube