រាប់ឆ្នាំហើយឃើញតែច្រៀងបទមនោសញ្ចេតនា ពេលនេះ សុខ ស្រីនាង បង្ហាញក្បាច់រាំឡើងកប់ហ្មង (មានវីដេអូ)

ក្រោយពីបានផ្លាស់ប្តូរចូលទ្រនំថ្មីរួចមកអ្នកនាង សុខ ស្រីនាង បានបញ្ចេញបទចម្រៀងថ្មីៗជាច្រើន។ ប្រិយមិត្តបានជ្រាបរួចមកហើយថាតារាចម្រៀងអ្នកនាង សុខ ស្រីនាង ដែលតែងតែបកស្រាយបទចម្រៀងបែបមនោសញ្ចេតនា នាពេលនេះអ្នកនាងបានធ្វើឲ្យអ្នកគាំទ្រប្លែកអារម្មណ៍ជាមួយនឹងបទថ្មីបែបញាក់កន្ត្រាក់អារម្មណ៍។ ដោយថ្មីៗនេះអ្នកនាងបានធ្វើការសម្តែងនៅកន្លែងប្រគំុតន្រ្តីដោយបានបកស្រាយបទ “I DON’T” មិនត្រឹមតែប៉ុណ្ណោះអ្នកនាងមានក្រុមរាំ ដោយបានបង្ហាញក្បាច់រាំជាពិសេស ធ្វើឲ្យមហាជនដែលទស្សនាផ្ទាល់ស្រែកហ៊ោជាខ្លាំង។ តោះកុំឲ្យខាតពេលយូរមកទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ Khmer Note