សូមប្រយ័ត្ន! ព្យុះ ដុកស៊ុយរី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើង

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ព្យុះទី១៩ ឈ្មោះ ដុកស៊ុយរី (DOKSURI) នឹងមានឥទ្ធិពលមកលើព្រះរាជាណាកម្ពុជា៖

+ តំបន់វាលទំនាប៖ នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះមានខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៦ ដលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

+ តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំដងរែក៖ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

+ តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។ លើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំងជាមួយនឹងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

ប្រភព៖ Khmer Note