សាហាវហួស! ម្តាយចាប់កូនអាយុ១ខួបបោកខ្ទប់ជញ្ជាំងផ្ទះសម្លាប់យ៉ាងរន្ធត់

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយស្ត្រីរូបនេះបានចាប់បោកកូនខ្លួនឯងបោកខ្ទប់នឹងជញ្ជាំងផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាច ស្ថិតនៅចំណុចអណ្តូង២ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ស្ត្រីជាម្តាយមានឈ្មោះ តិ សុខឃី អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកឯកូនដែលរងគ្រោះមានឈ្មោះ ណាល់ ស្រីពេជ្រ ទើបអាយុ១ខួប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ មូលហេតុ ដែលស្ត្រីជាម្តាយ ចាប់កូនស្រីខ្លួនឯងអាយុ១ខួបបោកខ្ទប់នឹងក្តាផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗបែបនេះ គឺដោយសារតែស្ត្រីជាម្តាយមានរោគសសៃប្រសាទ ទើបប្រព្រឹត្តិទង្វើបែបនេះ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានមករាយការណ៍ទៅសមត្ថកិច្ច ហើយកម្លាំងជំនាញបានចុះទៅឃាត់ខ្លួនស្ត្រីជាម្តាយ ហើយកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖​​ Khmer Note