មូលនិធិ Real Madrid បង្កើត​គម្រោង​​ ​Social Sport School នៅ​ភ្នំពេញ​

នៅ​ថ្ងៃ​ទី​១៣​ខែ​កញ្ញា​ មូលនិធិ​ក្លឹប​បាល់ទាត់​ Real Madrid និង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​បាន​ធ្វើ​សន្និសីទ​ប្រកាស​ជា​ផ្លូវ​ការ​ នៃ​កិច្ច​សហប្រតិបត្តិការ​ ដាក់​ឲ្យ​ដំណើរ​ការ​នូវ​គម្រោង​ផ្សេង​ៗ​ និង​សម្ភោជ​តារា​បាល់ទាត់​ថ្មី។ សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ប្រកាស​ផ្លូវការ​ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុម​ហ៊ុនស្មាត អាស្យាតា អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ និង​មាន​ការ​សហការ​ពី​មូលនិធិ​របស់​ក្លឹប​បាល់ទាត់​  Real Madrid ដើម្បី​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​គម្រោង​ Social Sports School Phnom Penh និង​សម្ភោជ​តារា​បាល់ទាត់​ថ្មី​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ស្មាត​ អាស្យាតា​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡាផង​ដែរ។