ពិធីករ សុខ រ៉ាសុី ជួបទុក្ខព្រោះតែបងស្រីបង្កើតទទួលមរណភាព

ពិធីករពូកែវោហាស័ព្ទលោក សុខ រ៉ាសុី ដែលមានឈ្មោះល្បីគួរសម និងមិនត្រឹមតែប៉ុណ្ណោះបានហក់ចូលធ្វើជាតារាសម្តែង ដោយដើរតួមួយនៅក្នុងរឿង “ចៅពស់កេងកង”។ ទន្ទឹមនឹងភាពជោគជ័យ ស្រាប់តែលោកបានជួបទុក្ខនៅក្នុងថ្ងៃបិណ្ឌ៧ ព្រោះតែបងស្រីបានទទួលមរណភាព ដោយមុននេះលោកបានបង្ហោះរូបភាពរួមជាមួយនឹងសារដ៍ខ្លីថា ៖បងស្រីបង្កើតខ្ញុំទៅហើយ។ ក្នុងនោះផងដែលលោកមិនបានបញ្ចាក់ពីមូលហេតុ និងពេលវេលានៃការទទួលមរណភាពរបស់បងស្រីខ្លួនឡើយ ទោះជាយ៉ាងណាក្តីក៏មានមហាជន និងមិត្តៗរួមអាជីពបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់សមាជិកគ្រួសាររបស់ពិធីកររូបនេះ៕

ប្រភព៖ Khmer Note