កញ្ញា មាស សុខសោភា ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីកាន់តែមានភាពស្រស់ស្អាត

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ដែលគ្រប់គ្នាដឹងហើយថាតារាចម្រៀងរូបនេះចូលចិត្តចូលរួមក្នុងការងារសង្គមនិងសប្បុរសធម៌ជាច្រើន។​ ទោះបីជាចូលសិល្បៈយូរឆ្នាំមកហើយ ក៏កញ្ញានៅតែទទួលបានការគាំទ្រខ្លាំងពីមហាជនស្ទើរតែទូទាំងប្រទេស តាមរយៈទឹកដមសំនៀងដ៏ពីរោះអាចបត់ បែនទាំងបទបុរាណ និងសម័យ ធ្វើឲ្យប្រិយមិត្តប្លែកភ្នែកជានិច្ច។ 

ដល់រដូវបុណ្យភ្ជុំបិណ្ឌទី៨ មានបងប្អូនជាច្រើនបានអញ្ជើញទៅវត្ត ក្នុងនោះយើងក៏ បានឃើញវត្តមានរបស់កញ្ញា មាស សុខសោភា បានធ្វើចង្ហាន់ទៅវត្តបាក់ស្នា នៅខេត្តកំពង់ធំ ជាមួយនឹងអ្នកម្ដាយរបស់កញ្ញា ព្រមជាមួយនឹងសម្លៀកបំពាក់ខ្មែរយ៉ាងស្រស់ស្អាត៕ ចង់ដឹងស្អាតកម្រឹតណាតោះយើងទៅមើលទាំងអស់គ្នា៖

ប្រភព៖ Khmer Note