បាត់ខ្លួន៣ថ្ងៃរកមិនឃើញ ចុងក្រោយឃើញសពហើមស្លាប់ក្នុងទឹកព្រែក

ខេត្តកណ្តាល៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញ មានសភាពហើមស្លាប់នៅក្នុងទឹក ក្រោយជនរងគ្រោះបានបាត់ខ្លួនអស់រយៈពេល៣ថ្ងៃ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង០០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចក្នុងទឹកចុងព្រែកហម ក្នុងភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ សេង រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្តាល (មានជម្ងឺសរសៃប្រាសាទ)។ យោងតាមការបំភ្លឺរបស់ឈ្មោះ ទឹម ពៅ ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានអោយដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ២៣ និង០០នាទី កូនរបស់គាត់ឈ្មោះ សេង រតនា ភេទប្រុស អាយុ ៣១ឆ្នាំ មានជម្ងឺសរសៃប្រាសាទ ហេីយបានបាត់ពីផ្ទះ ក្រោយមកទេីបដឹងថា កូនឡេីងជិះលេីទូកដរ នៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្តាល ហេីយខំស្វែងរកតែរកពុំឃេីញ។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៩ និង០០នាទីព្រឹក មានប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចថា បានប្រទះឃេីញសាកសពបុរសម្នាក់ ក្រោយពីបានទទួលពត៍មានលោកអធិការបានអោយផ្នែកជំនាញ នឹងប៉ុស្តិ៍នគបាលរដ្ខបាលព្រែកស្តី ចុះដល់កន្លែងប្រទះឃេីញសាកសព ដេីម្បីធ្វេីការពិនិត្យសាកសព ហេីយសមត្ថកិច្ចយេីងបានបង្កេីតគណៈកម្មការមាន ផ្នែកជំនាញ ប៉ុស្តិ៍នគបាលរដ្ឋបាល គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារសពដេីម្បីពិនិត្យសាកសព។

ការពិនិត្យសាកសពជនរងគ្រោះឃេីញថា សាកសពមានសភាពហេីមពិបាកក្នុងការពិនិត្យ ឆ្អឹងលលាដ៍ក្បាល ឆ្អឹងជំនី នឹង ឆ្អឹងអាវៈយុវៈពុំមានស្លាកស្នាមបាក់ឫទ្រុតឡេីយ ។ តាមការសន្និដ្ឋានរបស់គណៈកម្មការចំរុះ ជនរងគ្រោះ ពុំមានពាក់នឹងករណីផ្សេងឡេីយគឺពិតជាលង់ទឹកស្លាប់ប្រាកដមែន ។ ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Khmer Note