រកឯណាបាន! ម្ចាស់ហាងចិត្តធម៌ម្នាក់ ភ្ញៀវភ្លេចយកលុយអាប់សុខចិត្តប្រកាសស្វែងរកភ្ញៀវនៅលើហ្វេសប៊ុក ឲ្យមកយកលុយវិញទៀត

កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកឈ្មោះ ស្តេចរាជវង្ស បេះដូងនាគរាជ បានធ្វើការប្រកាសរកបុរសម្នាក់ដែលជាអតិថិជនរបស់ខ្លួន ដែលបានមកទិញអីវ៉ាន់ នៅផ្សារទំនេីបគ្រុយគាង ហើយភ្លេចយកលុយអាប់ចំនួន ៤០ដុល្លា។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា៖ សូមជូនដំណឹងដល់ប្អូនប្រុសម្ចាស់រូបក្នុងកាំមេរ៉ាសុវត្ថិភាពនេះអោយបានជ្រាបថា ប្អូនបានទិញមួកតំលៃ ៤.៥ដុល្លា ហេីយបានអោយក្រដាសប្រាក់ ១០០ដុល្លា ម្ចាស់ផ្សាបានអាប់លុយ ៩៥.៥ដុល្លា។

តែប្អូនយកលុយមិនអស់ហេីយនៅសល់ ៤០ដុល្លា ទៀត តែប្អូនបាននិយាយគ្រប់ហេីយ ពេលប្អូនចេញបាត់បងប្រុសម្ចាស់ផ្សារយកម៉ាសុីនគិតលុយគិតអោយភ្ញៀវផ្សេងទៀតបានប្រទះឃេីញលុយ ៤០ដុល្លា ប្អូនយកទៅមិនអស់នោះ។ ដូច្នេះបេីប្អូនបានដឹងរឺបានឃេីញហេីយ ប្អូនមកយកវិញនៅថ្ងៃណា ខែណាក៏បាន។ ប្អូនអាចមកយកដោយខ្លួនឯងទេីបប្រគល់អោយបានសូមជួយស៊ែរផងក្រែងម្ចាស់លុយដឹងនិងបានមេីលឃេីញ​ មេត្តាផងចុះ នេះជាលេខទូរស័ព្ទទំនាក់ទំនង 012755012 ,0714444483៕


ប្រភព៖ Khmer Note