មិនអស់ចិត្ត! ម៉ៃ សុគន្ធ ពេលនេះមករិះគន់រឿងអាយុឪពុកម្តាយ ពេជ្រ ថៃ ថែមទាំង…..

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញតារាចម្រៀងលោក ម៉ៃ សុគន្ធ បានធ្វើការរិះគន់ជាបន្តបន្ទាប់ ចំពោះប្អូនប្រុស ពេជ្រ ថៃ ចាប់តាំងពីរូបប្អូនប្រុសបានប្រលងជាប់កម្មវិធីប្រលងចម្រៀង The Voice Kids Cambodia មក។ ក្រោយមក លោកម៉ៃ សុគន្ធ បានរិះគន់មកលើ ពេជ្រ ថៃ ទៀត ដោយរូបលោកមានការសង្ស័យថា សំបុត្រកំណើតរបស់ប្អូនប្រុសមានលក្ខណៈខុសប្រក្រតី ហើយនៅតែទាមទារឲ្យធ្វើការពិនិត្យ DNA មកលើប្អូនប្រុសថៃទៀត។
ក្នុងនោះផងដែលកាលពីម្សិលមិញនេះតារាចម្រៀងរូបនេះបានធ្វើការរិះគន់ចំពោះអាយុឪពុកម្តាយ ពេជ្រ ថៃ នៅលើហ្វេសប៊ុកថា៖ “វាមិនសមសូម្បីតែបន្តិច ឪពុកអាយុ 44ឆ្នាំ ហាហា ម្តាយ 37 ឆ្នាំ បើតាមឆ្លាប់លឺខ្លះស្រ្តីនិងបុរសអាយុបុណ្ណឹងកម្រណាស់ឱកាសមានកូន។ វាមិនសមសូម្បីបន្តិច ឪពុកអាយុឡើងច្រើនទើបយកកូនអាយុ 12ឆ្នាំ 1960-2004= 44ឆ្នាំ ទើបយកកូន? ហើយអាយុ 44 ធ្វើការនៅថៃដូចមិនសម តាមដឹងមនុស្សអាយុច្រើននៅថៃដូចជាគេមិនសូវត្រូវការទេ បើទៅធ្វើការនៅថៃអាយុក្រោម 30ឆ្នាំរឺលើសតិចតួចដូចជាត្រូវខ្លះ។ ពិចារណាចុះបងប្អូន បង្ហាញសំបុត្រកំនើតដើមមក បើមាសសុទ្ធមែន។ អូ! ភ្លេច សូមបង្ហាញ Vote ជាសាធារណៈផង ដូចនៅប្រទេសជិតខាងយើង”។ ក្រោយពីបានបង្ហាញសារបែបនេះក៏មានមហាជនជាច្រើនបានសម្តែងការមិនពេញចិត្ត និងមួយចំនួនទៀតក៏គាំទ្រចំពោះមតិរបស់ ម៉ៃ សុគន្ធ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ Khmer Note