សួស វីសា គ្រងរ៉ូបពណ៌មាសពិតជាស្អាតប្រៀបដូចព្រះនាងចឹង!!

ប្រិយមិត្តពិតជាបានស្គាល់ហើយថា កញ្ញា សួស វីសា គឺជាតារាចម្រៀងប្រចាំផលិត កម្មរស្មីហង្សមាស កញ្ញា មិនត្រឹមតែអាចច្រៀងបទសម័យបានទេ កញ្ញា សួស វីសា ក៏មានសមត្ថភាពច្រៀងបទបុរាណ (យីកេ មហោរី) ថែមទាំងចេះរាំរបាំបុរាណថែមទៀតផង ដែលសព្វថ្ងៃកញ្ញា សួស វីសា កំពុងតែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងដោយតែងតែឃើញតារាស្រីរូបនេះចេញមុខនៅតាមការប្រគុំតន្រ្ដីធំជាច្រើន។

ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃកន្លងទៅ កញ្ញា សួស វីសា បានឡើងប្រគុំតន្ដ្រី Gang Berg នៅស្ថានីយទូរទស្សន៏ ហង្សមាស HDTv ដោយកញ្ញា បានឡើងសម្ដែងជាមួយនឹងរ៉ូបពណ៌មាសដែលមានភាពស្រស់ស្អាតនិងប្លែកភ្នែកមែនទែន ដែលធ្វើឲ្យសម្រស់របស់ កញ្ញា សួស វីសា រឹតតែស្អាតថែមមួយកម្រិតទៀងប្រៀបដូចជាព្រះនាងចឹង៕ ចង់ដឹងស្អាតយ៉ាងណាសូមមើលរូមខាងក្រោមនេះ៖

ប្រភព៖ Khmer Note