អ្នកគាំទ្រជាច្រើនបានភ្ញើកផ្អើល ពេលឃើញមុខ និងធ្មេញរបស់កញ្ញា ឆុំ វត្តី ទៅជាបែបនេះ ( មានវីដេអូ )

តារាសម្តែងស្រីកញ្ញា ឆុំ វត្តី ហាក់ដូចជាឡើងកូដប្លែកនាមួយរយៈក្រោយមកនេះ ជាពិសេសក្នុងវិស័យសម្តែងខ្សែភាពយន្ត និងថត MV ថ្មីនេះតែម្ដង។  ដោយសារតែសមត្ថភាព និងទេពកោសល្យពីធម្មជាតិរបស់នាង កញ្ញា ឆុំ វត្តី ទើបត្រូវបានគេជ្រើសរើសធ្វើជាតួសម្ដែងក្នុងរឿងភាគជាច្រើនបន្តបន្ទាប់គ្នា។ ទន្ទឹមជាមួយនឹងទេពកោសល្យ កញ្ញា ឆុំ វត្តី ក៏ត្រូវបានគេទទួលស្គាល់ថា ជាតារាស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាត មិនថាតែងខ្លួនសាមញ្ញ ឬបែបទាន់សម័យឡើយ។

ដោយឡែកនាពេលថ្មីៗនេះដែរកញ្ញា ឆុំ វត្តី បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើរជាខ្លាំង នៅពេលដែលឃើញធ្មេញពណ៌ខ្មៅ និងមុខមានមុនជាច្រើន ហើយអុចប្រជ្រុយ ២ ទៀត ក្នុងខណៈពេលដែលតារាស្រីរូបនេះបានបង្ហោះរូបភាព ព្រមទាំងវីដេអូ នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន។ យ៉ាងណាមិញនោះ កញ្ញា ឆុំ វត្តី ក៏បានបញ្ជាក់ប្រាប់អ្នកគាំទ្រថា ធ្មេញខ្មៅ និងមុខមានមុនជាច្រើន ហើយអុចប្រជ្រុយ ២ ទៀតបែបនេះ ដោយសារតែតារារូបនេះកំពុងតែថត MV ឲ្យផលិតកម្មមួយ ហើយជាបែបកំប្លែងថែមទៀតផង។ បើទោះជា សម្រស់របស់ កញ្ញា ឆុំ វត្តី បែបនេះក្តី ក៏មើលទៅនៅតែស្រស់ស្អាតដដែល៕ មានរូបភាពនៅខាងក្រោមនេះ៖





Posted by Vathtey Chhom on Saturday, 11 November 2017

Posted by Vathtey Chhom on Saturday, 11 November 2017

Posted by Vathtey Chhom on Saturday, 11 November 2017

ប្រភព៖ Khmer Note