សុខ ស្រីនាង សម្ដែងរួមគ្នាជាមួយ នៅ ស៊ីនឿន លេងធ្វើឲ្យហ្វេនចង់លើសជាតិស្ករ(មានវីដេអូ)

អ្នកនាង សុខ​ ស្រីនាង យើងប្រាកដជាបានស្គាល់ហើយថាជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយយើងឃើញថាសព្វថ្ងៃអ្នកនាង មានការមម៉ាញឹកមែនទែនជាមួយនឹងវិស័យសិល្បៈ ដែលតែងតែចេញនូវបទចម្រៀងថ្មីៗ នឹងចេញទៅConcert​នៅតាមបណ្ដាខេត្តមិនដាច់។ 

ជាក់ស្ដែងកាលពីម្សិលមិញនេះអ្នកនាង សុខ​ ស្រីនាង បានបង្ហោះនូវ វីដេអូមួយក្នុងការប្រគុំតន្រ្ដីនៅស្ថានីយទូរទស្សន៏ហង្សមាសHDTv ដែលមានការចូលរួមសម្ដែងជាមួយនឹង លោក នៅ ស៊ីនឿន ក្នុងបទចម្រៀង”សន្យាក្រោមមេឃ” ដោយពួកគេទាំងពីរនាក់សម្ដែងដាក់មនោសញ្ចេតនាទៅតាមបទចម្រៀងស៊ីគ្នាមែនទែន  ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនស្រែកហ៊ូ​ដោយសារតែតារាចម្រៀងទាំងពីររូបស្វីតពេក៕ ចង់ដឹងថាយ៉ាងណាតោះមើលវីដេអូទាំងអស់គ្នា៖


ប្រភព៖ Khmer Note