បវរកញ្ញាអន្តរជាតិកម្ពុជា បានបង្ហាញសមត្ថភាពគ្រប់វិញ្ញាសាររួចរាល់ហើយ ប៉ុន្តែមិនបានជាប់ទៅវគ្គបន្តនោះទេ (មានវីដេអូ)

ខណៈពេលនេះផងដែលកម្មវិធីប្រកួតសម្រស់ Miss International 2017 លើកទី៥៧ ដែលប្រព្រឹត្តនៅប្រទេសជប៉ុន បានឈានដល់វគ្គផ្តាច់ព្រ័តហើយ។ យ៉ាងណាមិញបវកញ្ញាកម្ពុជា កញ្ញា ញ្ញាត សុភា ក៏ដូចជាបវកញ្ញាប្រទេសដទៃបានដើរបង្ហាញម៉ូតឈុតប្រពៃណីជាតិ ឈុតហែលទឹក និងឈុតរាត្រីស្រមោលសរ ដើម្បីទាក់ទាញពិន្ទុពីគណកម្មការ។ ប៉ុន្តែគួរឲ្យសោកស្តាយដែល បវរកញ្ញាអន្តរជាតិកម្ពុជា មិនបានជាប់ទៅកាន់កំពូលទាំង ៨។ ទោះជាយ៉ាងណាក្តីនេះជាឆ្នាំដំបូងដែលកម្ពុជា បានប្រកួត Miss International មួយនេះ។ នេះជាលទ្ធផល TOP 8 ប្រទេស Curacao, Ecuador, Japan, Laos, United Kingdom, Venezuela, Indonesia, Australia៕

ប្រភព៖ Khmer Note