កម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោកដែលកម្ពុជាបានចេញទៅប្រកួតនោះ ម្ចាស់មកុដបានទៅលើហ្វីលីពីន ចំណែកថៃឈ្នះពានឈុតប្រពៃណីជាតិល្អបំផុត

កាលពីយប់ថ្ងៃទី០៦ ខែធ្នូម្សិលមិញនេះ កម្មវិធីប្រកួតសម្រស់ Miss Tourism International 2017 ដែលប្រព្រឹត្តនៅប្រទេស ម៉ាឡេសុី បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើបវកញ្ញាមកពីប្រទេសហ្វីលីពីនគឺកញ្ញា Jannie Alipo-on។ បេក្ខភាពបវកញ្ញាដែលបានឈរលើកំពូលទាំង៥នាក់គឺ

Miss Tourism Global បានទៅលើកញ្ញា Diana Hills មកពីប្រទេសអូស្រ្តាលី

Miss Tourism Cosmopolitan International បានទៅលើកញ្ញា Lois Merry Tengel មកពីប្រទេសឥណ្ឌូនេសុី

Miss Tourism Metropolitan International បានទៅលើកញ្ញា Maja Aleksandra មកពីប្រទេស ប៉ូឡូញ

និង Dreamgirl of the Year International បានទៅលើកញ្ញា Julia Do Vale Horta មកពី ប្រេសុីល។

ចំណែកឯបវកញ្ញាមកពីប្រទេសថៃ កញ្ញា Kamolrut Tanon បានឈ្នះពានជា Miss South East Asia និងឈ្នះពានរង្វាន់ ឈុតតំណាងជាតិល្អបំផុត។

គួរបញ្ជាក់ផងដែលថាកម្មវិធីនេះក៏មានបេក្ខភាពបវកញ្ញាប្រទេសកម្ពុជាបានចូលរួមប្រកួតផងដែរ គឺកញ្ញា កែម ស្រីកែវ ដែលបានបង្ហាញឈុតអប្សរាដែលច្នៃចេញពីផ្ទាំងគំនូរ៕

ប្រភព៖ Khmer Note