អូហូ!!តារាស្រីទាំង ៨រូបបានវិវត្តន៍ខ្លួនទៅជាថៅកែស្រី និងទទួលបានភាពយោគជ័យយ៉ាងខ្លាំង

យើងបានដឹងហើយថានៅសព្វថ្ងៃនេះ មានតារាសម្ដែង ក៏ដូចជាតារាចម្រៀងវ័យក្មេងជាច្រើន ដែលក្រៅពីអាជីពជាអ្នកសិល្បៈ ពួកគេក៏បានបង្កើតនូវមុខរបរផ្ទាល់ខ្លួន និងទទួលបាននូវភាពយោគជ័យយ៉ាងខ្លាំង ហើយមានផលិតផលខ្លះបានដាក់នាំចេញទៅបង្ហាញនៅឯក្រៅស្រុកផងដែរ។ ខាងក្រោមនេះគឺតារាស្រីវ័យក្មេងទាំង ៨រូប ដែលបានអភិវឌ្ឍន៏ខ្លួនជាថៅកែស្រីដ៏យោគជ័យ៕ ចង់ដឹងថាតារារូបណាខ្លះសូមមើលខាងក្រោមនេះ៖

១. តារាស្រី ពេជ្រ សូលីកា ក្រោយពីបាត់មុខពីសិល្បៈមួយរយៈពេលនេះ ពេជ្រ សូលីកា បានបង្ហាញខ្លួនសារជាថ្មី ដោយបានបើកនូវហាងអាហារមួយដែលមានឈ្មោះថា “បាយអូនអ៊ូក”។

២. កញ្ញា ម៉ាក សែនសូនីតា បានក្លាយខ្លួនជាថៅកែស្រីវ័យក្មេង ដែលទើបតែសម្ភោធហាងថ្មីៗនេះដែលមានឈ្មោះថា”ផែសមុទ្រ”។

៣. កញ្ញា មាន សូនីតា ជាកញ្ញា ញញឹមស្រស់និងមានរហ័សនាមថារាជនីក្រមា ដោយកញ្ញា បានបើកនូវហាងលក់សម្លៀកបំពាក់ដែលច្នៃមកពីក្រមា និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហាងរបស់ កញ្ញា មាន សូនីតា បានឈ្មោះថា”ផ្ទះស្រលាញ់”។

៤. អ្នកនាង សារ៉ាយ សក្ខិណា បន្ទាប់ពីរៀបការរួចមកអ្នកនាង បានបង្កើតនូវមុខរបរផ្ទាល់ខ្លួន គឺបើកនូវគ្លីនិចកែសម្ជស្សមួយកន្លែងដែលមានឈ្មោះថា”Xeno’s clinic”។

៥. អ្នកនាង ភិន សុដាលីស បានបើកនូវហាងលកសម្លៀកបំពាក់ និងលក់ contact lenដែលមានឈ្មោះថា”Pandy by Katy”  និង “Carly.K_store”។

៦. អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បាននាំគ្នាបង្កើតហាងដែលមានលក់នូវផលិតផលគ្រឿងសំអាងដែលមានឈ្មោះថា”MoMo”។

៧. កញ្ញា សួន ភក្តី ហៅ​វីជេ អាណូ ​ជាថៅកែ​ហាង​បាយ​មាន​យីហោ​ថា “Christian បាយ​សាច់​ជ្រូក​អាំង” ដែល​ជា​អាជីវកម្ម​ខ្នាត​តូច​ផ្ទាល់​ខ្លួន ។ 

៨. កញ្ញា ឌុច លីដា ដែលទើបតែបើកនៅហាងគុយទាវមួយកន្លែងដែលមានឈ្មោះថា “គុយទាវឡាំឌួយ”។

 

ប្រភព៖ Khmer Note