ក្រុមហ៊ុនសាមសុងរៀបចំ ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

យោងតាមស្ថិតិគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា បានឲ្យឃើញថា ក្នុងឆ្នាំ ២០១៥មានមនុស្សបាត់បង់ជីវិតចំនួន 2,265 និងរងរបួស 15,000 ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។ ដើម្បីទប់ស្កាត់ឧបទ្ទវហេតុនេះ ក្រុមហ៊ុនសាមសុងបន្តជម្រុញគំនិតផ្តួចផ្តើមសហគមន៍ក្នុងប្រទេសកម្ពុជា ជាមួយនឹងពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ដែលជួយធ្វើឲ្យអ្នកបើកបរក្នុងប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នក្នុងការ ធ្វើដំណើរ។

ដោយទទួលបានភាពជោគជ័យ និងការបន្តគាំទ្រយ៉ាងធំធេងពីក្រសួងអប់រំ យុវជន និងកីទ្បា ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» បានធ្វើទ្បើងកាលពីថ្ងៃទី7 ខែធ្នូ ឆ្នាំ2017ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋាលេខានៃក្រសួងអប់រំ យុវជន និងកីទ្បារួមទាំងលោកគ្រូអ្នកគ្រូ​ និងសិស្សានុសិស្សប្រមាណ ចំនួន 980 នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីទ្បា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមធ្វើជាសាក្ខីភាពនៃពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ជាលើកទីពីរក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសាមសុងដែលបានរៀបចំកម្មវិធីនេះទ្បើង ដើម្បីជម្រុញឲ្យយើងទាំងអស់គ្នាយល់ដឹងជាសាធារណៈអំពីវិធានការ ការពារអាយុជីវិតប្រជាជនកម្ពុជា និងលើកស្ទួយដល់ការអភិវឌ្ឍប្រទេសជាតិ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេទ្បិចត្រូនិកសាខាកម្ពុជា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំពិតជារីករាយដែលបានសហការជាមួយក្រសួងអប់រំយុវជន និងកីទ្បា និង វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្កើត ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ»។ យុទ្ធនាការនេះគឺជាផ្នែកមួយនៃសកម្មភាពរបស់សាមសុង Love & Care ដើម្បីតបស្នងជូនសហគមន៍របស់យើង។ សាររបស់ខ្ញុំជូនទៅកាន់សិស្សទាំងអស់គ្នាថ្ងៃនេះ ប្អូនៗត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះកង់ ឬម៉ូតូ ដើម្បីការពារខ្លួន និងមនុស្សជុំវិញអ្នក ពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានទ្បើងជាយថាហេតុ និងកាត់បន្ថយការព្រួយបារម្ភរបស់ក្រុមគ្រួសារអ្នកផងដែរ»។

កញ្ញា ឱក សុគន្ធកញ្ញា អ្នកតំណាងទូរស័ព្ទដៃសាមសុង និងតារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ដែលមានវត្តមានក្នុងយុទ្ធនាការនេះ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ក្នុងនាមជាមនុស្សធម្មតាដែលមានអាជីពជាអ្នកចម្រៀងម្នាក់ ខ្ញុំពិតជាមានកិត្តិយសក្នុងការរួមចំណែកក្នុងយុទ្ធនាការដ៏អស្ចារ្យនេះ ជាមួយក្រុមហ៊ុនសាមសុង ព្រោះនាងខ្ញុំធ្លាប់ឃើញឧប្បត្តិហេតុ​ និងសោកនាដកម្មផ្សេងៗ ដែលបានកើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះហើយនាងខ្ញុំ សូមសំណូមពរឲ្យបងប្អូន ពូមីង ទាំងអស់ សូមពាក់មួកសុវត្ថិភាពដើម្បីការពារជីវិតយើងទាំងអស់គ្នាព្រោះអាយុជីវិតរបស់យើងម្នាក់ៗពិតជាសំខាន់ជាងអ្វីទាំងអស់»។

ក្នុងយុទ្ធនាការនេះ សិស្សានុសិស្សក៏បានទទួលការបណ្តុះបណ្តាលពីប៉ូលិសចរាចរក្រោមប្រធានបទស្តីពីការប្រើប្រាស់មួកសុវត្ថិភាពផងដែរ ហើយមួកសុវត្ថិភាពប្រមាណជាង 1,000 ត្រូវបានប្រគល់ជូនសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្ការការរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍។
គោលដៅដ៏សំខាន់បំផុតនៃ ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» គឺដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ចរា​ចរណ៍ ដែលជះឥទ្ធិពលដល់សង្គម និងសេដ្ឋកិច្ច ហើយព្រមទាំងជួយបង្ការការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត ក៏ដូចជាផ្តល់ពាក្យពេជន៍ដ៏ល្អជូនទៅកាន់សិស្សានុសិស្សទាំងអស់។