មិននឹកស្មានសោះ ! ក្មេងស្រីស្រស់ស្អាតវ័យ១៨ឆ្នាំក្លាយជាជាងជួសជុលម៉ូតូស្ទាត់ជំនាញយ៉ាងនេះ ដោយសារតែនាងមិនចង់អោយ…

ប្រទេសថៃ ៖ មនុស្សស្រីត្រូវបានគេចាត់ទុកថាជាភេទទន់ខ្សោយដែលមានការងារមួយចំនួនពួកនាងមិនអាចធ្វើបានដូចមនុស្សប្រុសនោះទេ តែនេះអាចជាគំនិតចាស់គំរិលបន្តិចហើយ។ ប្រភពព័ត៌មានថៃមួយបានចុះផ្សាយរឿងរ៉ាវមួយដែលកំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែនារីវ័យក្មេងម្នាក់បានក្លាយខ្លួនជាជាងជួសជុលម៉ូតូយ៉ាងជំនាញព្រោះចង់ជួយការងារឪពុកដែលមានវ័យចំណាស់ទៅហើយ។ អ្វីដែលធ្វើអោយគេចាប់អារម្មណ៍បំផុតនោះគឺក្មេងស្រីម្នាក់នេះទើបតែមានវ័យ១៨ឆ្នាំហើយមានសម្រស់ស្រស់ស្អាតទៀតផង វាហាក់ដូចមិនសូវស៊ីជាមួយនឹងការងារដ៏ជំនាញរបស់នាងសោះ។
ក្មេងស្រីម្នាក់នេះបានប្រាប់ថា នាងមានបងប្អូនបីនាក់សុទ្ធតែជាស្រីទាំងអស់ ហើយបងស្រីរបស់នាងទាំងពីរបានចូលធ្វើការរោងចក្រ នៅសល់តែនាងម្នាក់ដែលមិនទាន់ធ្វើការព្រោះនៅក្មេងជាងគេ។ តែដោយសារតែជីវភាពគ្រួសារមិនសូវល្អ ហើយឪពុករបស់នាងកាន់តែមានវ័យចំណាស់ទៅហើយទៀតនោះ ជាហេតុធ្វើអោយនាងតែងតែមកជួយកាងាររបស់ឪពុកបន្ទាប់ពីទំនេពីការសិក្សា។ នាងបន្តថា នាងបានជួយការងារជួសជុលម៉ូតូរបស់ឪពុកនាងនេះតាំងពីនាងមានអាយុ១៤ឆ្នាំមកម្លេះ ហើយនាងពិតជាចូលចិត្តជាមួយនឹងការងារនេះណាស់ នាងតែងតែរៀនស្វែងយល់បន្ថែមទៀតពីការជួសជុលម៉ាស៊ីនម៉ូតូអស់នេះទើបវាអាចធ្វើអោយនាងមានភាំពស្ទាត់ជំនាញខ្លាំងបែបនេះ។ លោក Thapdee Adisai អាយុ៥៦ឆ្នាំដែលជាឪពុកក្មេងស្រីម្នាក់នេះបាននិយាយថាគាត់មានពិតជាមានមោទនភាពចំពោះកូនស្រីរបស់គាត់ម្នាក់នេះ៕


ប្រភព ៖ Khmer Note