រំភើបចិត្តណាស់ សុគន្ធ និសា​ ទោះបីជាគ្មានឱកាសរៀនឱ្យចប់ ក៏លើកទឹកចិត្តប្អូនៗឲ្យខំរៀនដើម្បីក្លាយខ្លួនជាធនធានសំខាន់ដល់សង្គម

ប្រិយមិត្តភាគច្រើនពិតជាបានស្គាល់តារាចម្រៀងស្រី សម្លេងស្រទន់ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា ដែលអ្នកនាង កំពុងតែទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំង។ យ៉ាងណាមិញ អ្នកនាង សុគន្ធ និសា ក៏ទើបតែលះបង់ភាពនូវលីវរបស់ខ្លួនកាលពីថ្ងៃទី ១ ខែ ធ្នូ កន្លងមកនេះ ដោយមានចាស់ទុំទាំងសងខាងបានដឹងលឺ និងមានការចូលរួមអបអរសាទរពីសំណាក់ភ្ញៀវកិត្តយសជាច្រើន។ ជាក់ស្ដែងថ្មីៗនេះ អ្នកនាង បានបង្ហាញខ្លួននៅក្នុងកម្មវិធី Sipar Gala Dinner ដោយកម្មវិធី នេះរៀបចំឡើងដើម្បីស្វែងរកថវិកាទ្រទ្រង់ចំណេះដឹងផ្នែកអំណាននៅកម្ពុជា។ 

ក្នុងនោះកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង បានបង្ហោះសារនៅក្នុងគណនី Insta gram របស់ខ្លួន ក្នុងន័យលើកទឹកចិត្តដល់ប្អូនដើម្បីឲ្យខំរៀនសូត្រតទៅមុខទៀត។ ពាក្យសម្ដីទាំងមូលរបស់អ្នកនាង សុគន្ធ​ និសា​ មានខ្លឹមសារថា  “ពីមុនខ្ញុំគ្មានឱកាសរៀនឱ្យចប់ដូចគេ ពេលនេះសង្ឃឹមថាអាចលើកទឹកចិត្តប្អូនៗឲ្យកាន់តែខំរៀន ហើយតស៊ូរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ធ្វើជាធនធានមនុស្សដ៏រឹងមាំក្នុងសង្គម”៕

ប្រភព៖ Khmer Note