ជួយស៊ែរយកតែបុណ្យផងចុះ! ក្មេងប្រុសម្នាក់នេះវង្វេងម៉ែឪ មិនដឹងមកពីណា សួរមិនព្រមឆ្លើយ ពេលនេះ…

មុននេះបន្តិចហ្វេសប៊ុកផេក កងរាជអាវុធហត្ថ បានធ្វើការប្រកាសស្វែងរកអាណាព្យាបាលកុមារាម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ថែមទាំងមិនដឹងថាបានវង្វេងឪពុកម្តាយពីពេលណា ទីកន្លែងណានោះទេ។ ក្នុងនោះផងដែលសមត្ថកិច្ចក៏បាននាំមកកាន់ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានប្រកាសនៅលើហ្វេសប៊ុកថា៖“ជួយ share យកបុណ្យផងចុះ ប្អូនប្រុសម្នាក់នេះសួរអ្វីក៏មិនព្រមឆ្លើយ មិនដឹងមកពីណា វង្វេងម៉ែឪ ឥឡូវត្រូវបាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នាំយកមើលថែបណ្តោះអាសន្ន។ បើអាណាព្យាបាលឬបងប្អូនណាបានស្គាល់ សូមទំនាក់ទំនង មកកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទលេខដែលមាន ៣ខ្សែ 012 66 77 98, 096 766 77 98, 097 766 77 98″។ សង្ឃឹមថាបងប្អូននឹងជួយចែករំឡែកដើម្បីទៅដល់អាណាព្យាបាល និងមហាជនណាដែលស្គាល់កុមារារូបនេះ៕

ប្រភព៖ Khmer Note