អូហូ! បេក្ខនារីមកពីខេត្តពោធិសាត់ រូបនេះបកស្រាយបទ “ទឹកស្ទឹងពោធិសាត់” សំលេងផ្អែមស្រាលស្រទន់ និង ក្រអួនក្រអៅ (មានវីដេអូ)

នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Judge Audition សបា្ដហ៍ទី 5 មានបេក្ខជន បេក្ខនារី ជាច្រើនបានចូលរួមប្រកួត។ យ៉ាងណាមិញក៏មាន បេក្ខនារីឈ្មោះ ឃុត ស្សៀវ អាយុ ៣១ ឆ្នាំ មកពីខេត្តពោធិសាត់ បានធ្វើការប្រកួតដោយលោកយកបទចម្រៀងមានចំណងជើង “ទឹកស្ទឹងពោធិសាត់”។ បេក្ខនារីរូបនេះបានបកស្រាយបទចម្រៀងបានយ៉ាងល្អជាមួយនឹងទឹកដមសម្លេងដ៍ស្រទន់ និងក្រអួនក្រអៅ ធ្វើឲ្យគណៈកម្មការកោតសរសើរមិនដាច់ពីមាត់ និងទទួលសន្លឹកមាសបន្តទៅកាន់វគ្គបន្ត។ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖


\
ប្រភព៖ Khmer Note