បេក្ខជន វង្ស ថាណាន់ ច្រៀងមានទឹកដមសម្លេងពីរោះ តែក៏ធ្វើឲ្យមហាជនក្តុកក្តួលដោយសារតែរឿងមួយ….(មានវីដេអូ)

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Judge Audition សបា្ដហ៍ទី 5 ជាសប្តាហ៍ចុងក្រោយ។ មានបេក្ខជនមួយរូបមានឈ្មោះ វង្ស ថាណាន់ អាយុ ២៩ ឆ្នាំ មកពីខេត្តកំពង់ចាម បានច្រៀងបទ “ស្រលាញ់អូនរហូត” បានយ៉ាងល្អ និងទទួលបានការកោតសរសើរខ្លាំងពីគណៈកម្មការ។ ប៉ុន្តែនៅមុនពេលប្រកួតពិធីករលោក ជា វិបុល ក៏បានធ្វើការសាកសួរសំណេះសំណាលពីអារម្មណ៍ និងជីវប្រវត្តិខ្លីៗ របស់បេក្ខជន វង្ស ថាណាន់។ បេក្ខជនរូបនេះក៏បានប្រាប់ថាខ្លួនជាកូនកំព្រា ឪពុកម្តាយ ដោយមានជីវភាពខ្វះខាតក្រុមគ្រួសារក៏បញ្ជូនឲ្យរស់នៅមជ្ឈមណ្ឌលកុមារកំព្រាតាំងពីអាយុ ៣ឆ្នាំ។ អ្វីដែលកាន់តែក្តុកក្តួលនោះបេក្ខជនរូបនោះក៏បាននិយាយថាក៏ធ្លាប់បានជួបជុំម្តាយផងដែរប៉ុន្តែមិនបានប៉ុន្មានផង ម្តាយក៏ទទួលមរណភាព ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអាណិតចំពោះបេក្ខជនរូបនេះ។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖

ប្រភព៖ Khmer Note