បេក្ខជន ម៉ប់ សុភ័ក្រ្ត ខំមកប្រឡងចម្រៀងទាំងពិការ ទទួលលទ្ធផលរហូតដល់ស្រក់ទឹកភ្នែក (មានវីដេអូ)

នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Judge Audition បានឈានមកដល់សបា្ដហ៍ទី 5 ជាសប្តាហ៍ចុងក្រោយហើយ។ ក្នុងនោះក៏មាន
បេក្ខជនឈ្មោះ ម៉ប់ សុភ័ក្រ្ត អាយុ ២៨ ឆ្នាំ មកពីខេត្តកំពង់ធំ បានធ្លាក់ខ្លួនពិការជើងជាច្រើនឆ្នាំដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែដោយសារមានបំណងប្រាថ្នាចង់ក្លាយជាអ្នកចម្រៀង និងមានដុងសិល្បៈល្អ បេក្ខជនរូបនេះក៏បានតស៊ូមកប្រឡងក្នុងកម្មវិធី Cambodian Idol។ បេក្ខជនរូបនេះបានបកស្រាយបទចម្រៀង “ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា” បានយ៉ាងល្អ និងទទួលបានការកោតសរសើរ លើកទឹកចិត្តពីគណៈកម្មការ និងទទួល “Yes” រហូតដល់ទៅ៤ ធ្វើឲ្យ ម៉ប សុភ័ក្រ្ត រំភើបរហូតដល់ស្រក់ទឹកភ្នែក៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ Khmer Note