មិននឹកស្មានសោះថា លោកឯកឧត្តម ម៉ុង ឬទ្ធី បែរជាធ្វើរឿងបែបនេះដាក់បុគ្គលិកក្នុងភោជនីយដ្ឋាន គួរឲ្យគោរពមែន

អ្នកគ្រប់គ្នាសឹងតែបានស្គាល់ហើយថា លោកឯកឧត្តម ម៉ុង ឬទ្ធី ជាឯកឧត្តមមួយរូបមានចិត្តប្រកបទៅដោយមេត្តាធម៌ មិនចេះប្រកាន់ខ្លួន និងតែងតែជួយដល់អ្នកក្រខ្សត់។ យ៉ាងណាមិញ ក្រៅពីផ្តល់ជំនួយសប្បុរសដល់ប្រជាពលរដ្ឋជារួចមក ថ្មីៗ នេះ លោកឯកឧត្តម ម៉ុង រិទ្ធី បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ដោយសារតែទង្វើរដែលបានធ្វើទៅលើអ្នកបុគ្គលិកមួយរូបក្នុងភោជនីយដ្ឋាន។

យោងតាមគណនីហ្វេសប៊ុករបស់លោកបានឲ្យដឹងថា៖ «វេលាម៉ោង​៦ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៨ចូលមករកអាហា​ពេលព្រឹកនៅ 7Bright ​ឃើញអ្នកបំរើពាក់​ក្រ​វ៉ាត់ក​ ចាស់​រយីករយាក​ពេក​យកអាថ្មីតម្លៃ​120$បង្រៀន​ចងប្តូរអោយតែម្តង​»។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបានភ្ជាប់មកជាមួយនូវរូបភាពជាភស្តុតាង ដែលធ្វើឲ្យអ្នកលេងក្នុងបណ្ដាញហ្វេសប៊ុកពោលពាក្យសរសើរចំពោះទឹកចិត្តដ៏ល្អរបស់លោកគ្រប់គ្នា៕

 
ប្រភព៖ Khmer Note