ថ្ងៃកំនើតម្ដាយ គៀត សុវណ្ណឡាង រៀបចំយ៉ាងសាមញ្ញតែក្រុមគ្រួសារសឹងតែមានវត្តមានគ្រប់គ្នា

តារាចម្រៀងស្រីក្នុងផលិតកម្មភ្លេងរីខត គឺកញ្ញា គៀត សុវណ្ណឡាង ទទួលបានការស្រលាញ់ និងចូលចិត្តជាច្រើនពីអ្នកគាំទ្រ។ ក្រោយបញ្ចេញបទចម្រៀងជាច្រើនបទក្នុងផលិតកម្មរបស់ខ្លួន​ តារាស្រីរូបនេះថែមទាំងត្រូវបានជ្រើសរើសឲ្យធ្វើជាតួសម្ដែងក្នុងរឿងភាគខ្មែរទៀតផង។

ប៉ុន្មានថ្ងៃមុននេះ ត្រូវជាថ្ងៃកំណើតរបស់ម្ដាយ កញ្ញា គៀត សុវណ្ណឡាង បានរៀបចំពិធីជូនអ្នកមានគុណរបស់ខ្លួនយ៉ាងសាមញ្ញ​ និងពោរពេញដោយភាពកក់ក្ដៅ។ យោងតាមគណនីហ្វេសប៊ុករបស់កញ្ញា បានភ្ជាប់រូបប៉ុន្មានសន្លឹក ព្រមជាមួយពាក្យជូនពរទៅម្ដាយផងដែរ៕​

ប្រភព៖​​ Khmer Note