នោះ! ម៉ូដែលថៃ ផ្សព្វផ្សាយឡេលាបឲ្យគូទស អាចនឹងប្រឈមមុខជាប់ពន្ធនាគារដោយសារ…

ថ្មីៗ នេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលនារីម្នាក់បានបង្ហោះវិដេអូផ្សព្វផ្សាយផលិតផលឡេលាបគូទឲ្យស ថែមទាំងបង្ហាញពីរបៀបប្រើប្រាស់លើសាច់គូទរបស់ខ្លួនទៀតផង។ ដោយឡែក​ ភ្លាមៗ ក្រោយពេលវីដេអូត្រូវបានចែកចាយតៗគ្នាលើបណ្ដាញហ្វេសប៊ុក អ្នកលក់ឡេម្នាក់នេះត្រូវបានប៉ូលីសចេញដីការឃាត់ខ្លួនភ្លាមៗ ក្រោមច្បាប់ការពារអ្នកប្រើប្រាស់។ នាង Nitthakarn Nunthasuteepat វ័យ ២៥ឆ្នាំ ជាតារាម៉ុដែលមួយរូបក្នុងប្រទេសថៃ កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងទទួលទោសផាកពិន័យជាង ៣ពាន់ដុល្លារ។​ ប៉ូលីសជំនាញបាននិយាយថា​ តារាម៉ូដែលម្នាក់នេះ បានធ្វើការផ្សព្វផ្សាយផលិតផលខុសពីការពិតថា អាចប្រែតំបន់សំខាន់ឲ្យមានភាពសស្រស់ស្អាត ទាំងដែលព័ត៌មានលម្អិតក្នុងផលិតផលមិនបានបញ្ជាក់បែបនេះឡើយ។ ក្នុងនោះ វិដេអូរបស់នាងក៏ត្រូវចោទប្រកាន់ និងចាត់ទុកថាជាវីដេអូអាសអាភាសផងដែរ។

យ៉ាងណាមិញ នាង Nitthakarn Nunthasuteepat បានអះអាងថា ខ្លួនបានលក់ផលិតផលនេះលើបណ្ដាញសង្គមជាង ១ឆ្នាំហើយ ហើយក៏មិនមានបំនងក្នុងការភូតកុហក ឬប្រព្រឹត្តលើ្មសច្បាប់ឡើយ​ គឺគ្រាន់តែបង្ហាញនូវលទ្ធផលដែលខ្លួនទទួលបានក្រោយពេលប្រើប្រាស់ឡេនេះតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ថ្មីៗនេះ នៅប្រទេសថៃពិតជាមានការពេញនិយមក្នុងការកែប្រែតំបន់ពិសេសរបស់ខ្លួនឲ្យទៅជាស ជាក់ស្ដែងដូចជាសេវាកម្មបាញ់កាំរស្មីលើប្រដាប់ភេទបុរសដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងផងនោះ៕

ប្រភព៖​ Khmer Note