ជាតារាដែលមានអ្នកស្រលាញ់ច្រើន! ក្រុមគ្រូពេទ្យនាំគ្នាចោមរោមជូនដំណើរ​ លី ចាន់សីហា និងកូនស្រីចេញពីមន្ទីរពេទ្យ

តារាសម្ដែងស្រី អ្នកនាង លី ចាន់សីហា ទើបតែសម្រាលបានកូនស្រីមួយរូបគួរឲ្យស្រលាញ់ ដោយមានតារាខ្មែរជាច្រើនទៅសួរសុខទុក្ខ។ យ៉ាងណាមិញ ក្រោយសម្រាកមន្ទីរពេទ្យមួយរយៈ កាលពីម្សិលមិញ អ្នកម្ដាយវ័យក្មេងរូបនេះបានផ្លាស់ចេញពីមន្ទីរពេទ្យហើយ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺក្នុងដំនើរចេញពីពេទ្យនេះផងដែរ ក៏មានក្រុមគ្រូពេទ្យជាច្រើនបាននាំគ្នាជួយជូនដំនើរទាំងរីករាយតែម្ដង។

តាមរយៈរូបនេះយើងក៏អាចដឹងបានថា​ តារាស្រីរូបនេះ ពិតជាមានអ្នកស្រលាញ់រាប់អានច្រើនស្ទើរគ្រប់កន្លែង មិនថាមិត្តអ្នកសិល្បៈ និងសូម្បីតែក្រុមគ្រូពេទ្យ៕

ប្រភព៖ Khmer Note