សាន ផានិត រំលឹកអនុស្សាវរីយ៍វីដេអូចុងក្រោយ ដែលប្រឹងផលិតទាំងគ្មានទុនក្នុងដៃសោះ

តារាចម្រៀងល្បីអស់ច្រើនឆ្នាំ លោក សាន ផានិត ទទួលការគាំទ្រមិនតិចទេ ខណៈបានចេញចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ និងវីដេអូដែលដឹកនាំសម្ដែងដោយលោកផ្ទាល់តែម្ដង។ ក្នុងនោះបទ «ជ្រែក» ជាវីដេអូក្រោយគេ ដែលលោក​ សាន ផានិត បានដឹកនាំទាំងមិនមានដើមទុនក្នុងដៃ។

ទស្សនាវីដេអូមួយនេះ ធ្វើឲ្យលោក សាន ផានិត រលឹកដល់អនុស្សាវរីយ៍របស់ខ្លួនពីអតីតកាល និងបានបង្ហោះសារក្នុងហ្វេសប៊ុករបស់ខ្លួនថា៖​«ចង់បង្ហាញវីដេអូអនុសាវរីយ៍ចុងក្រោយ១បទដែលខ្ញុំបានផលិតវាប្រមាណ៦ឆ្នាំកន្លង មុនពេលដែលខ្ញុំដួលដល់ចំនុចសូន្យ សំខាន់ពេលនោះចាប់ផ្តើមផលិតទាំងមិនមានលុយក្នុងដៃសោះ គឺប្រើខួរក្បាលបង្វិលគ្រប់រឿងដើម្បីផលិតវាអោយបាន»។ តោះទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖​​ Khmer Note