ទេព បូព្រឹក្ស ដាក់ចិត្តដាក់កាយនឹង MV​ ថ្មី ខ្លាំង! សូម្បីតែកៅអីត្រូវថត ក៏ច្នៃម៉ូតសម្រិតសម្រាំងឥតខ្ចោះដែរ

តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យសម័យថ្មី។ ថ្មីៗ នេះ កញ្ញាកំពុងតែមមាញឹកក្នុងការផលិតវីដេអូចម្រៀងបទថ្មីរបស់ខ្លួនអស់ពីកម្លាំងកាយចិត្ត។ ក្នុងវីដេអូថ្មីនេះ ទេព បូព្រឹក្ស បានយកចិត្តទុកដាក់យ៉ាងខ្លាំង សូម្បីតែកៅអីដែលត្រូវយកមកថត ក៏ត្រូវបានរចនា និងធ្វើឡើងយ៉ាងផ្ចិតផ្ចង់ពីជាងដែរ។

ជាក់ស្ដែង កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារអរគុណដល់ការខំប្រឹងរបស់ក្រុមការងារ នៅលើហ្វេសប៊ុករបស់ខ្លួនថា៖​«អរគុណជាពិសេសដល់ Seng Sovannaroth និង RaksmeyKang សំរាប់កៅអី ច្នៃប្រឌិតដ៏ល្អប្លែកមួយនេះ !បងដឹងថាវាពិបាកណាស់ តែអ្នកទាំងពីរនៅតែមិនបោះបង់ អរគុណសំរាប់ការលះបង់ពេលវេលា ទឹកចិត្តដើម្បីកាងារមួយនេះ» ។ ជាមួយគ្នានេះ  កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហាញនូវរូបកៅអីរចនាម៉ូដដ៏អស្ចារ្យ រហូតធ្វើឲ្យហ្វេនគ្រប់គ្នាអន្ទះសាររង់ចាំទស្សនាវីដេអូដែលនឹងចេញខាងមុខនេះ៕

ប្រភព៖ Khmer Note