សារ៉ាយ សក្ខិណា និង ប៊េប៊ី នៅក្នុងសម្លៀកបំពាក់ប្រពៃណី ពេលនៅជិតគ្នាសម្រស់មិនចាញ់គ្នាប៉ុន្មានទេ

យើងបានដឹងហើយថា នៅតាមបណ្ដាសំអាងការនានាតែងតែមានការអញ្ជើញតារាល្បីៗដើម្បីមកថតបង្ហាញពីម៉ូតសម្លៀកបំពាក់របស់ខ្លួន ទុកធ្វើជាកម្រងរូបភាពនៅក្នុងទស្សនាវត្ដី។ ដែលនៅក្នុងនោះក៏មានវត្តមាន អ្នកនាង សារ៉ាយ សក្ខិណា និងកញ្ញា ប៊េប៊ី ផងដែរ។ ដោយពួកគេទាំងពីរនាក់ បានត្រូវគេអញ្ជើញថតសំអាងឲ្យសំអាងការមួយកន្លែង ក្នុងនោះអ្នកទាំងពីរបានបង្អួតសម្រស់ដ៏ស្រស់ស្អាតជាមួយនឹងសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរយើង។ 

ដែលសម្រស់របស់ពួកគេបានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់អំពីសម្រស់ពួកគេ។ គួរបញ្ជាក់ផងដែរថា អ្នកនាង សារ៉ាយ សក្ខិណា និងកញ្ញា ប៊េប៊ី គឺជា មិត្ដជិតស្និតនិងគ្នាផងដែរ ដោយពួកគេទាំងពីរតែងតែទៅណាមកណាជាមួយគ្នា និងធ្វើការរួមគ្នាជាច្រើន៕ តោះមើលរូបពួកគេទាំងអស់គ្នា៖


ប្រភព៖ Khmer Note