វីដេអូបទចម្រៀងស្នាដៃចុងក្រោយរបស់ Jonghyun បានបញ្ចេញ អ្នកគាំទ្រក្តុកក្តួលមិនស្ទើរ (មានវីដេអូ)

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ អាល់ប៊ុមទោលជាស្នាដៃចុងក្រោយរបស់ Jonghyun បានបញ្ចេញ ហើយក្នុងនោះក៏មានការបញ្ចេញនូវវីដេអូបទចម្រៀង មានចំណងជើង “Shinin”។ អ្វីដែលកាន់តែធ្វើឲ្យក្តុកក្តួលនោះនៅក្នុងឃ្លាមួយនៃបទចម្រៀងដែលបានច្រៀងថា  “always be with you” ធ្វើឲ្យអ្នកគាំទ្រក្តុកក្តួលជាខ្លាំង និងកាន់តែធ្វើឲ្យអ្នកគាំទ្រមិនអាចបំភ្លេចតារាចម្រៀងពោរពេញដោយទេពកោសល្យមួយរូបនេះ។

ក្នុងនោះផងដែលនៅក្នុងអាល់ប៊ុមទោលចុងក្រោយនេះមានឈ្មោះ “POET|ARTIST” ជាស្នាដៃដែលលោក Jonghyun បានតែងនិពន្ធ ថតវីដេអូចម្រៀង នៅមុនពេលធ្វើអត្តឃាត ដោយនៅក្នុងអាល់ប៊ុមនេះមានចំនួន ១០បទ។ គួរបញ្ជាក់ផងដែរថាថវិកាដែលទទួលបានពីការលក់អាល់ប៊ុម នឹងយកទៅប្រគល់ឲ្យម្តាយលោក  Jonghyun  ផងដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព ៖ Khmer Note