ស៊ីន យូប៊ីន លេងស្ទាយបែបសុភាពៗនារីបែបនេះ នរណាឃើញហើយក៏លង់ស្នេហ៍ដែរ (មានវីដេអូ)

អ្នកណាៗក៏ស្គាល់តារាស្រី  ស៊ីន យូប៊ីន ដែរ  ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយសព្វថ្ងៃនេះកញ្ញាហាក់ដូចជាកំពុងតែមានភាពមមាញឹក ជាមួយនឹងការងារសិល្បៈដូចជា ឈុតតែងសម្អាងការ ការថតស្ពតពាណិជ្ជកម្ម និងការថតខ្សែភាពយន្តថ្មីៗជាច្រើនទៀតផង។

ជាក់ស្ដែងណាស់គ្រប់គ្នាតែងតែឃើញ តារាស្រី  យូប៊ីន ចូលចិត្តលេងស្ទាយបែបយុវវ័យ គួរអោយស្រលាញ់ ដទៅពេលនេះ បានឃើញកញ្ញាតែងខ្លួនបែបស្លៀកពាក់បូរាណ សាច់ក្រណាត់ហូលវិញម្ដង ពិតជាធ្វើទស្សនិកជនមិនតិចនោះទេ ដែលឃើញហើយបានលង់នឹងសម្រស់របស់កញ្ញា បូករួមទាំងមានស្នាមញញឹមដ៏មានមុនស្នេហ៍ថែមទៀតផងនោះ។ តោះ មកទស្សនា Video ទាំងអស់គ្នា៖

ប្រភព៖ Khmer Note