កូនៗរបស់តារាប្រុសស្រីថៃល្បីៗទាំង ៥រូប នៅតូចមែនប៉ុន្តែតម្លៃខ្លួនក្នុងសិល្បៈថ្លៃមិនធម្មតា

ជាការពិតណាស់វិស័យសិល្បៈនៅប្រទេសថៃកំពុងតែទទួលបានការគាំទ្រជាខ្លាំង ដោយមានសិល្បករ និងសិល្បការនី ជាច្រើនរូបបានខិតខំបង្ហាញនូវសមត្ថភាពដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន។ យ៉ាងណាមិញក្នុងនោះផងដែលក៏មានតារាប្រុសស្រីមួយចំនួនបានរៀបអាពាហ៍ពិពាហ៍ មានកូនគួរឲ្យស្រលាញ់ ដោយមួយចំនួនកូនៗតារាៗទាំងនោះសឹងតែមានកេរ្តី៍ឈ្មោះ និងរកបាននូវចំណូលច្រើនជាងឪពុកម្តាយក៏មាន។ ជាក់ស្តែងកុមារីទាំង៥រូប ដែលមានម្តាយជាតារា កំពុងតែរកចំណូលបានយ៉ាងច្រើន ក៏ព្រោះតែមានភាពគួរឲ្យស្រលាញ់ និងមានទេពកោសល្យសិល្បៈដូចម្តាយ។ តោះចង់ដឹងថាកុមារីរូបណាខ្លះមកមើលនៅខាងក្រោមទាំងអស់គ្នា៖

5.កុមារី Nong Lai La ៖ កុមារី Nong Lai La ដែលជាកូនស្រីរបស់តារាសម្តែង Paula Taylor ។ កុមារីកូនកាត់រូបនេះមានតម្លៃខ្លួនប្រហែលជា ៥០,០០០ ទៅ ១០០,០០០ បាតសម្រាប់ការចូលរួមក្នុងកម្មវិធី ការផ្សាយពាណិជ្ជកម្ម ឬក៏ថតរូប។

4.កុមារី Nong Pao Pao៖ កុមារីរូបនេះជាកូនស្រីរបស់តារាសម្តែងលោក Bie KPN និងអ្នកនាង Gubgib Sumonthip ដោយមានតម្លៃខ្លួនប្រហែលជា ១៥០,០០០ បាត សម្រាប់ការងារសិល្បៈ។

3. កុមារី Nong Nada៖ កុមារីរូបនេះជាគឺជាកូនស្រីរបស់តារាសម្តែងលោក Brook និងអ្នកនាង Kob Suvanant កុមារីរូបនេះមានតម្លៃខ្លួននៅក្នុងការងារសិល្បៈប្រមាណជា ១៥០,០០០ ទៅ ២០០,០០០ បាត។

2. កុមារា Nong Prote៖ កុមារារូបនេះជាកូនប្រុសរបស់តារាសម្តែងស្រី Pei Panward ដោយមានតម្លៃខ្លួនប្រមាណជា ២០០,០០០ បាត សម្រាប់ការងារសិល្បៈ។

1.កុមារី Nong Mali៖ គឺជាកូនស្រីរបស់តារាសម្តែងប្រុសលោក​ Por Trisadee ក្រោយពីតារាប្រុសរូបនេះទទួលមរណភាព កុមារី Nong Mali ទទួលបានការអាណិតស្រលាញ់។ ជាពិសេសភាពក្រម៉េចក្រមើុម និងទេពកោលសល្យ កុមារីរូបនេះទទួលតម្លៃខ្លួននៅក្នុងការងារសិល្បៈប្រមាណជា ២០០,០០០ បាត៕

ប្រភព៖ Khmer Note