តារាស្រី Pat Napapa ស្រក់ទឹកភ្នែកក្នុងថ្ងៃខួបកំណើតកូនប្រុស ខណៈដែលស្វាមីនៅក្នុងពន្ធនាគារ…..(មានវីដេអូ)

តារាសម្តែងល្បីឈ្មោះគឺនាង Pat Napapa បើនិយាយពីជីវិតខាងក្រៅរបស់តារាសម្តែង Pat Napapa វិញ តារាស្រីរូបនេះបានក៏សាងអាពាហ៍ពិពាហ៍ ព្រមទាំងមានចំណងដៃ កូនប្រុសម្នាក់ដ៏គួរអោយស្រលាញ់ម្នាក់ឈ្មោះ Nong Racing ប៉ុន្ដែអភព្វ័ដោយស្វាមីរបស់នាង ត្រូវបានចាប់ខ្លួនកំពុងតែឃុំខ្លួននៅក្នុងពន្ធនាគារ ពីបទពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ប៉ុន្ដែបើទោះបីជាស្វាមីរបស់តារាសម្តែង Pat Napapa មិនបាននៅក្បែរ និងថែរក្សានាងព្រមទាំងកូនប្រុសក៏ដោយ ក៏អ្នកម្ដាយរូបនេះ នៅតែមើលថែរកូនបានយ៉ាងល្អ។ ជាក់ស្តែងកាលពីពេលកន្លងទៅតារាស្រីរូបនេះ បាននាំកូនប្រុស និងមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនទៅធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដោយកាលពីថ្ងៃទី១១ ខែកុម្ភៈ ជាថ្ងៃខួបកំណើតកូនប្រុស នាង Pat Napapa ក៏បានប្រារព្ធពិធីខួបកំណើតនៅទីនោះតែម្តង។ អ្វីដែលកាន់តែក្តុកក្តួលនោះនាង Pat Napapa បានពរកូនព្រមទាំងសម្រក់ទឹកភ្នែក ដោយបាននិយាយថា នាងពិតជាចង់ប្រារព្ធពិធីខួបកំណើតកូនប្រុសជាមួយនឹងស្វាមី ធ្វើឲ្យមិត្តភក្តិរបស់នាងទប់ទឹកភ្នែកមិនបាន។ យ៉ាងណាមិញនាងក៏ទទួលបានការផ្តល់កម្លាំងចិត្តពីបណ្តាមិត្តភក្តិ និងអ្នកគាំទ្រដល់អ្នកម្ដាយរូបនេះ៕ ទស្សនាវីដេអូនៅខាងក្រោម៖



ប្រភព៖ Khmer Note