ពិតជាគួរឲ្យសរសើរមែន!!បងប្អូន ចន ច័ន្ទលក្ខិណា នាំគ្នាជូនថវិកាដល់អ្នកមានគុណក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន

អ្នកនាង ចន ច័ន្ទលក្ខិណា ជាតារាសម្ដែង និងជាតារាបង្ហញម៉ូតក៏ល្បីមួយរូបព្រមទាំងមានប្រជាប្រិយភាពជាខ្លាំងបើទោះបីជាប្រលូកក្នុងវិស័យនេះយូរក៏ដោយ។ ក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ទទួលបានតំណែងជាប្រធានសមាគមន៏សិល្បៈផងដែរ។

ជាក់ស្ដែងនៅក្នុងឱកាសជិតបុណ្យចូលឆ្នាំចិននេះ ក្រុមគ្រួសារអ្នកនាង ក៏បាននាំគ្នាយកជាថវិកាជូនដល់អ្នកមានគុណរបស់ខ្លួនផងដែរ ដោយយើងដឹងតាមរយៈការបង្ហោះរូបនឹងសារនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទាល់។ ដោយសារនោះមានខ្លឹមសារថា៖”ជូនដល់អ្នកមានគុណទាំងពីរសំរាប់ថ្ងៃឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ជូនពរអោយគាត់ទាំងពីរមានសុខភាពល្អ ប្រកបការងាររកសុីដោយបានសំរេចជោគជ័យ លាភៗហេងចូលហេងចូលទាំងអស់គ្នាក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ”៕

ប្រភព៖ Khmer Note