មិនដែលដឹងសោះថា មាស សុខសោភា ច្នៃម៉ូតសម្លៀកបំពាក់ខ្លួនឯងពេលប្រគុំតន្រ្ដីម្ដងៗ

កញ្ញា មាស សុខសោភា ជាតារាចម្រៀងប្រចាំផលិតកម្មថោន ដែលរូបនាងមានប្រជាប្រិយភាពជាខ្លាំង។ ម្យ៉ាងវិញកញ្ញា មាស សុខសោភា ជាតារាចម្រៀងដែលមានសមត្ថភាពជាច្រើនដោយរូបនាង អាចបកស្រាយជាមួយនឹងបទសម័យក និង បទពីដើមបានយ៉ាងពិរោះ។ ជាក់ស្ដែងកញ្ញា មាស សុខសោភា នឹងត្រូវទៅធ្វើការប្រគុំតន្រ្ដីនៅេប្រទេសកូរ៉េខាងត្បូងក្នុងកម្មវិធី”មហាព្រឹត្តិការណ៍ ប្រគុំតន្រ្ដីអចលនទ្រព្យ” ដោយក្នុងនោះមានការចូលរួមពីសំណាក់តារាចម្រៀងល្បីជាច្រើនរូបផងដែរ។

តែអ្វីដែលយើងចាប់អារម្មណ៍នោះគឺ ការប្រគុំតន្ដ្រីលើកនេះ កញ្ញា មាស សុខសោ ភា បានចំណាយពេលទំនេររបស់ខ្លួនមកច្នៃំម៉ូតសម្លៀកបំពាក់ដោយខ្លួនឯងតែម្ដង ដោយកញ្ញា បានបង្ហោះរូបនៅក្នុងគណនីInstagram​ របស់ខ្លួនផ្ទាល់។ តាម រយៈរូបទាំងនេះយើងឃើញមានការសរសើរជាច្រើន ដោយរូបនាង មិនត្រឹមតែជាតារាល្បីប៉ុណ្ណោះទេតែកញ្ញា ក៏មានគំនិតច្នៃប្រឌិតសម្លៀកបំពាក់ដោយខ្លួនឯងទៀត៕

ប្រភព៖​ Khmer Note