ពិតជាធ្វើអោយអ្នកគ្រប់គ្នាច្រណែនហើយ​ ពេលដែលឃើញបទចម្រៀងដំបូងរបស់​ Mark និង Kimmy សម្ដែង​រួមគ្នា បានចេញជាផ្លូវការ(មានវីដេអូ)

តារាថៃ៖គ្រប់គ្នាដែលជាអ្នកគាំទ្រតារាសម្ដែង​​មួយគូនេះ គឺ​ Mark Prin និង Kimmy Kimberley ដែលពួកគាត់គឺជាគូស្នេហ៍នឹងគ្នា​​ ហើយក៏ជាដៃគូការងារដ៏ល្អផងដែរ។​ ជាការពិតណាស់កាលពីចុងខែមករានេះ​ដែរ​ គូស្នេហ៍មួយគូនេះបានចាប់ដៃគូគ្នា ក្នុងការថតនូវ MV វីដេអូជាមួយនឹងគ្នាក្នុងបទ” My Favorite Star”​​ ជាលើកដំបូង​​​។ ជាពិសេសក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង​ពីសំណាក់មហាជន​ទូទៅ ព្រោះថាអ្នកទាំងពីរ​ បានសម្ដែង​ ដោយការដាក់មនោសញ្ចេតនាពិតៗ ដូចរឿងខាងក្រៅរបស់ពួកគាត់ដូច្នេះដែរ។​​​ ជាក់ស្ដែងណាស់ មិនប៉ុន្មានថ្ងៃមុននេះ​ នោះទេ ឃ្លីបវីដេអូខ្លីក្នុងមួយនេះ ក៏បានចេញជាផ្លូវការហើយដែរ។

មើលទៅបទមួយនេះពិតជាមិនធ្វើអោយប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់អ្នកទាំងពីរ​​ មិនមានការខកជិតនោះទេ​ ព្រោះថាមានឈុតបែប Romantic ដែលចង់និយាយពីស្នេហាមួយគូ ដែលជួបគ្នាដោយចៃដន្យ។​ តោះ បើចង់ជ្រាបច្បាស់ពីវីដេអូមួយនេះ សូមចូលរួមទស្សនាទាំងអស់គ្នា៖

ប្រភព៖ Khmer Note