គង់ ចាន់ស្រីមុំ ពិតជាសំណាងមែន ដែលមានស្វាមីចេះមើលថែរខ្លួនបានល្អយ៉ាងនេះ

តារាសម្ដែងស្រីដ៏ស្រស់ស្អាត​អ្នកនាង គង់ ចាន់ស្រីមុំ កំពុងតែរំភើបយ៉ាងខ្លាំង ខណៈកំពុងត្រៀមខ្លួនក្លាយជាម្ដាយដ៏ល្អមួយរូបនាពេលខាងមុខនេះ ក្រោយពរ ពោះអស់ជាច្រើនខែ។ ជាពិសេសអ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានលោក គឺម សីហា ជាស្វាមីដ៏ល្អម្នាក់នៅតាមមើលថែស្រលាញ់ថ្នាក់ថ្នមអ្នកនាងគ្រប់ពេលវេលាមិនឲ្យទាស់ចិត្តនោះទេ។

តែយ៉ាងណាមិញ អ្នកនាង គង់ ចាន់ស្រីមុំ តែងតែមានបញ្ហាចំពោះសុខភាពដែលធ្វើឲ្យលោក គឹម សីហា រឹតតែមើលថែរក្សាភរិយារបស់ខ្លួនលើសដើម។ ជាក់ស្ដែងក៏ដូចថ្ងៃនេះអ្នកនាង មិនស្រួសខ្លួន ដោយលោក គឹម សីហា នៅចាំមើលថែរភរិយាខ្លួនយ៉ាងល្អ ថែមទាងជួយបញ្ចុកថ្នាំដល់រូបនាងទៀតផង ដោយក្នុងនោះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន​ ព្រមទាំងសារ ថា៖”យប់មិញប្តីអ្នកសប្បាយសោះ ទៅជាអ្នកអង្គុយកំដរអ្នកឈឺវិញ អត់យល់បងសប្បាយអូនកំដរ អូនឈឺញិកញ៉ក់អោយបងមើលថែ….ហិហិ ម៉្យាងដែលតាស”៕

ប្រភព៖ Khmer Note