អ៊ឹម ជីវ៉ា ចង់កែសម្ផស្សយកមាត់រូបបេះដូង ព្រោះតែ….

លោក អ៊ឹម ជីវ៉ា ដែលជាតារាសម្តែងល្បីឈ្មោះម្នាក់បានប្រកាសនៅលើ Facebook ថាលោកនឹងកែសម្ផស្សយកមាត់រូបបេះដូង ដែរព្រោះមាត់ធម្មជាតិមិនសូវស្អាត។ ការលើកឡើងនេះរបស់លោក អ៊ឹម ជីវ៉ា គឺគ្រាន់តែចង់ផ្តល់បទពិសោធន៍ទៅដល់មហាជនក្នុងការកែសម្ផស្ស ដើម្បីជៀសវាងមានវិប្បដិសារីនាថ្ងៃអនាគត ដូចករណីស្ត្រីម្នាក់ដាច់ចិត្តលេបថ្នាំសំលាប់ខ្លួន ព្រោះតែកែសម្ផស្សយកមាត់រូបបេះដូងមិនបានសម្រេច ហើយខកបំណងយ៉ាងខ្លាំង។ ជុំវិញរឿងនេះដែរលោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា៖

“ព្រឹកនេះខ្ញុំសំរេចចិត្តទៅកែសម្ផស្សយកមាត់រូបបេះដូង ដែរហើយ ព្រោះមាត់ធម្មជាតិមិនសូវស្អាតសោះ ចង់កែមាត់ម្តង បើកែមាត់ហើយខ្លាចតែសាពត៌មានហៅសម្ភាស៍ទេខ្ញុំ។ នាពេលបច្ចប្បន្នការវះកាត់ការសម្ភស្សគឺជាការពេញនិយមរបស់យុវវ័យនិងមនុស្សវ័យកណ្តាល ហើយការកែសម្ភស្សគឺមានច្រើនសណ្ឋាននិងកន្លែងមិនថានៅក្នុងឬក្រៅប្រទេសឡើយទៅតាមចង់ចំនូលចិត្តនិងលទ្ធភាពរបស់មនុស្សម្នាក់ៗ មុននិងសំរេចចិត្តធ្វើអីមួយត្រូវជឿជាក់ខ្លួនឯងថាពេលធ្វើហើយហ៊ានទទួលស្គាល់ការពិតអត់ ? មិនថាតែនៅក្នុងឬក្រៅស្រុកនោះទេ ការកែសម្ភស្សមិនមែនបានន័យថាជោគជ័យទាំងអស់នោះទេ អ្នកខ្លះក៏ទទួលការបរាជ័យក្នុងការកែសម្ផស្សដែរ នេះបើតាមប្រសាសន៍របស់គ្រូពេទ្យផ្នែកកែសម្ភស្សនៅប្រទេសថៃ។ បើមនុស្សដែលគេស្រលាញ់យើងស្មោះគេមិនដែលគិតពីរូបសម្បត្តិឡើយ ហើយបើមានគ្រួសារហើយក៏គួកុំទៅកែសម្ផស្សដែរ ព្រោះសុភមង្គលមិនមែនកើតឡើងដោយសារការកែសម្ផស្សឡើយ ទទួលស្គាល់ថាមនុស្សខ្លះចង់កែសម្ភស្សចង់ស្អាត តែក៏មើលមកខ្លួនឯងដែរថាវាអាចទៅរួចបានកំរិតណា។ សរុបសេចក្តីមកមុននិងធ្វើអ្វីមួយត្រូវពិភាគ្សាជាមួយគ្រួសារនិងសំរេចចិត្តអោយជាក់លាក់មុននិងកែសម្ភស្សចៀសវាងមានវាវិប្បដិសារីនាថ្ងៃអនាគត។”

ប្រភព៖ Khmer Note