បាត់មុខមួយរយៈ ល្អហួស ឡើងរាំបទរបស់យ៉ាយ៉ា ឡូយមិនចាញ់ម្ចាស់ដើមប៉ុន្មានទេ (មានវីដេអូ)

ក្មេងស្រីស្រស់ស្អាត គឺកុមារីល្អហួស កូនស្រីរបស់អ្នកនាង ចោមច័ន្ទ បានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍។ កុមារីរូបនេះត្រូវបានមនុស្សគ្រប់គ្នាបាននិយាយថា មានរូបសម្រស់ស្រស់ស្អាត និងមានមុខស្រដៀងនឹងកំពូលតារាសម្តែងស្រីថៃ យ៉ាយ៉ា។ កន្លងមក នាងធ្លាប់ត្រូវបានប៉ុស្តិ៍ទូរទស្សន៍អញ្ជើញឲ្យចូលកម្មវិធី និងតែងបង្ហាញមុខក្នុងបណ្តាញហ្វេសប៊ុកជាញឹកញាប់ តែមួយរយៈចុងក្រោយបែរជាស្ងាត់ដំនឹងទៅវិញ។

ថ្មីៗ នេះ នាងក៏បានលេចមុខសារជាថ្មី ឡើងរាំបទ Make It happend របស់តារាសម្ដែងថៃ យ៉ាយ៉ា ពិតជាឡូយមិនធម្មតាទេ។ ចង់ដឹងច្បាស់ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ប្រភព៖ Khmer Note