ឡើងស៊េរីទូរសព្ទ ទាន់Huawei សង្ក្រានប្រម៉ូសិន Huawei nova 3e តម្លៃ $329, Y9 2018 តម្លៃ $249 និង Y7 Pro 2018 តម្លៃ $189

ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូន ឈានមុខលំដាប់ពិភពលោក Huawei ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធី “Huawei សង្ក្រានប្រម៉ូសិន” ដើម្បីថ្លែងអំណរគុណដល់ មិត្តអ្នកសារព័ត៌មាន ជាងថតរូប និង សិល្បករ សិល្បការិនី ក៏ដូចជាបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei P20, Huawei nova 3e, Huawei Y9 2018 និងHuawei Y7 pro 2018 នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center) និង ភោជនីយដ្ឋាន Hard Rock Café Phnom Penh អគារ Exchange Square កាលពីយប់ថ្ងៃទី០៩ មេសាឆ្នាំ ២០១៨ កន្លងទៅនេះ។

ក្នុងកម្មពិធីពិសេសនេះ ក្រុមហ៊ុន Huawei បានអញ្ជើញនូវភ្ញៀវកិត្តិយស និងប្រិយមិត្តដៃគូសារព័ត៌មាន ជាច្រើន ដែលតែងតែគាំទ្រ នូវស្មាតហ្វូនរបស់ Huawei ព្រមទាំងមានការ អញ្ជើញចូលរួម ពីតារាល្បីៗ ក្នុងប្រទេសកម្ពុជា សរុបជាង ៧០នាក់។ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei បាននូវកំពូលស្មាតហ្វូនស៊េរី Huawei P20, Huawei nova 3e (P20 Lite), Huawei Y9 2018, Huawei Y7 Pro 2018 ដែលជាទូរសព្ទ ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីសម្រាប់អ្នកប្រើប្រាស់។

លោក អែម យុទ្ធ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ Huawei ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន Huawei រៀបចំកម្មវិធី Huawei សង្រ្កានថ្មីនេះឡើងគឺដើម្បីរឹតចំណងមិត្តភាព ដៃគូរសហការយូរអង្វែង និងថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន ជាងថតរូប និងសិល្បករ សិល្បការិនី ក៏ដូចជាអតិថិជនដែលតែងតែគាំទ្រ ស្មាតហ្វូន Huawei គ្រប់ស៊េរី គ្រប់ម៉ូដែល កន្លងមក រហូតធ្វើឲ្យ ក្រុមហ៊ុនទទួលបានកេរ្តិ៏ឈ្មោះល្បីលើឆាកអន្តរជាតិ។

“ឆ្នាំថ្មី ជោគជ័យថ្មី ឡើងស៊េរីទូរសព្ទថ្មីជាមួយនឹង Huawei គឹ Huawei nova 3e, Huawei Y9 2018, Huawei Y7 Pro 2018,” លោក អែម យុទ្ធ បន្ថែម “ឆ្នាំថ្មី ក្រុមហ៊ុន Huawei សូមជូនពរលោក លោកស្រី ភ្ញៀវកិត្តិយស មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព សិល្បករ សិល្បការិនី ឲ្យជួបប្រទះតែនឹងសេចក្តីសុខ សុវត្ថភាព រកទទួលទានមានបាន កុំបីខាន”។

តាំងនាមឲ្យ មិត្តអ្នកសិល្បករ សិល្បការិនី និងភ្ញៀវកតិ្តយស អ្នកនាង សានសាណា ពិធីការិនី សម្បូរវោហាសព្ទបានឲ្យដឹងថា “នាងខ្ញុំពេញចិត្ត និងស្រឡាញ់ស្មាតហ្វូនស៊េរីថ្មី Huawei nova 3e, Huawei Y9 2018 និង Huawei Y7 Pro 2018 គឹសុទ្ធដែលស្អាតៗ មានសតម្ថភាព និងគុណភាពខ្ពស់ ហើយតម្លៃសមរម្យបំផុត! ឆ្នាំថ្មីដូរទូរសព្ទថ្មីជា មួយនឹង Huawei”។

កម្មវិធី ជប់លៀង “Huawei សង្ក្រានឆ្នាំថ្មី” ត្រូវបានបញ្ចប់ទៅដោយ រលូន ក្រោមកម្រអាហារ សាមគ្គី ជាលក្ខណៈគ្រួសារ Huawei នៅក្នុងភោជនីយដ្ឋាន លំដាប់ពិភពលោក Hard Rock Café Phnom Penh។

ប្រូម៉ូសិនថ្មីៗ

កម្ម៉ង់ទុកមុន ស្មាតហ្វូនស៊េរី Huawei nova 3e តម្លៃត្រឹមតែ $329 ថែមកាសធំ ក្រវិលទម្រទូរសព្ទ ដងSelfie Stick ស៊ីម ស្មាត និងកញ្ចប់ធំម៉្មង 12 សប្តាហ៍ Huawei Y9 2018 តម្លៃ $249 ថែមកាសធំ ក្រវិលទម្រទូរសព្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង 8 សប្តាហ៍។

អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយក នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

អំពីដៃគូរ សហការ Hard Rock Café Phnom Penh
មុខម្ហូបពិសេស
ប៊ឺហ្គឺររសជាតិដើមរបស់អាមេរិក(Legendary Burgersប៊ឺហ្គឺរ)ឆ្អឹងជំនីខ្ចីដែលចម្អិនភ្លើងតិចៗ សាច់មាន់ និងសាច់ជ្រូកដែលគេចម្អិនដ៏ផុយ និងទឹកជ្រលក់ផ្សំថ្មីៗសម្បូរបែប ហើយនិង អ្វីដែលមិនគួររំលងក្នុង ភោជនីយដ្ឋាន ហាតរ៉ក់ភ្នំពេញគឺ សាំងវិចរស់ជាតិអាម៉ុក និងប៊ឺហ្គឺររស់ជាតិដើម។
Hard Rock Cafe Phnom Penh
អគារ Exchange Square,ផ្លូវលេខ ១០៦ កែង ៥១ សង្កាត់ វត្តភ្នំ រាជធានីភ្នំពេញ
Facebook: https://www.facebook.com/hardrockcafephnompenh/
Instagram: https://www.instagram.com/hrcphnompenh/
Hard Rock Cafe Angkor សៀមរាប
Facebook: https://www.facebook.com/HardRockCafeAngkor
Instagram: https://www.instagram.com/hrcangkor/