ក្តៅៗ! OPPO F7 128GB អាចចាប់ផ្តើម Pre-order ពីថ្ងៃនេះបានហើយ!​

អ្វីដែលអតិថិជនគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនោះ​ ពេលនេះបានមកដល់ហើយ។​ បើយោងតាមផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនOPPO អតិថិជនអាចធ្វើការកុម្ម៉ងទុកមុននូវ​ OPPO F7 ដែលមាន RAM 6GB+ROM128GB នៅគ្រប់ហាងទូរស័ព្ទដៃទាំងអស់ទាំងក្នុងទីក្រុងភ្នំពេញ​​ និងតាមបណ្តាលខេត្តនានា ចាប់ពីថ្ងៃទី១២ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែឧសភា ​ឆ្នាំ២០១៨​ ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទនៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៨នេះ។​​ ចំពោះរាល់ការកុម្ម៉ងទុកមុននូវOPPO F7 128GB លោកអ្នកនឹងទទួលបាននូវថែមជូនពិសេសជាច្រើនដែលសរុបមានរហូតដល់៥មុខដូចជា៖ ស្រោមការពារទូរស័ព្ទ (មានហត្ថលេខាតារាតំណាងក្រុមហ៊ុនទាំងបីរូប) កាតាបស្ពាយពីក្រោយ​ Sim Smart (លេខពិសេស) តម្លៃ$59 ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល16សប្តាហ៍ ជើងទ្រកាមេរ៉ា (Tripod) និងកាសធំ (Headphone)ដ៏ស្រស់ស្អាត។

គួររំលឹកផងដែររថា គ្រាន់តែថ្ងៃដំបូងនៃការចេញលក់នូវទូរស័ព្ទដៃ OPPO F7 មាន RAM 4GB+ROM64GB ដែលបានចេញលក់កាលពីចុងខែមេសានោះគឺមានអតិថិជនជាច្រើនបានមកធ្វើការជាវនូវម៉ូដែលមួយនេះយ៉ាងគគ្រឹកគគ្រេង មិនថាតែអតិថិជននៅក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែអតិថិជននៅប្រទេសជាច្រើនទៀតក៏នាំគ្នាទិញទូរស័ព្ទនេះដូចព្យុះដែរ។​

ទោះបី OPPO F7 RAM6GB+ROM128GB មានតម្លៃថ្លៃជាងបន្តិចក៏ដោយ តែវាអាចប្រើប្រាស់បានកាន់តែប្រសើរ ស្របតាមតម្រូវការអ្នកប្រើប្រាស់ដែលចូលចិត្តទូរស័ព្ទអង្គផ្ទុកទិន្នន័យធំ និងប្រើប្រាស់កម្មវិធីធំៗបានលឿនទាន់ចិត្ត។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត នោះគឺថានៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន OPPO ក៏បានបង្ហោះឃ្លីបផ្សាយពាណិជ្ជកម្មថ្មី ដែលមានការចូលរួមសម្តែងពីតារាតំណាងក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស័ក្តិសមឥតខ្ចោះ ជាមួយទូរស័ព្ទដៃ OPPO F7 ពណ៌ខ្មៅដ៏ទំនើបស៊េរីចុងក្រោយបង្អស់នេះ។

OPPO F7128GB មានRAM 6GB+ROM128GB មានពីរពណ៌សម្រាប់ឲ្យជ្រើសរើសគឺ៖ ពណ៌ក្រហម(Solar Red) និងពណ៌ពេជ្រខ្មៅ(Diamond Black) ជាមួយតម្លៃត្រឹមតែ៤២៩ដុល្លារប៉ុណ្ណោះ ។ វាមានទំហំ 6.23 អ៊ីង វិមាត្រ19:9 កម្រិតបង្ហាញFHD+ និងResolution 2280×1080 pixels ហើយវាជាអេក្រង់ឆក(Notch Screen) Super Full Screen។ វាថែមទាំងភ្ជាប់មកជាមួយនូវមុខងារ Full Screen Multitasking ដែលមុខងារនេះអាចឲ្យយើងមើលវីដេអូ ឬលេងហ្គេមបណ្តើរ ហើយអាចឆ្លើយតបសារ ឬលេងchat បណ្តើរ(We chat, Messenger & What App)។

ដូច្នេះ នៅចាំអីទៀត! សូមចាប់ផ្តើមកម្ម៉ង់ទិញមុននូវកំពូលស្មាតហ្វូនកាមេរ៉ាមុខយក្ស ល្បឿនលឿន OPPO F7 128 GB ឥឡូវនេះ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុនOPPO https://www.facebook.com/OPPOCAMBODIA/


ប្រភព៖ Khmer Note