នីកូ៖ នរណាថាញុំធើច្រមុះ បបួលចាក់លុយឡូវហ្នឹង…

សិល្បៈ៖ ប្អូនប្រុសលោក ណុប បាយ៉ារិទ្ធិ លោក នីកូ កំពុងទទួលប្រជាប្រិយភាព ខ្លាំងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីលោកផ្លាស់ទ្រនំ មកនៅហង្សមាស។ តួយ៉ាងចំពោះរូបសម្រស់ តារាប្រុសរូបនេះ ត្រូវបានគ្រប់គ្នាសរសើរ មិនដាច់ពីមាត់ថា លោក មានរូបរាងសង្ហាមិនធម្មតាទេ ជាពិសេសមិនថាមុខមាត់ ភ្នែកឬច្រមុះ គឺបានគ្រប់សប់តែម្ដង។

ក្នុងនោះក៏មានចម្ងល់ ជាច្រើនលើកឡើងថា លោក នីកូ មុខជាធ្វើច្រមុះ ដើម្បីបន្ថែមភាពស្រស់សង្ហាមិនខាន។ ឃើញមានការនិយាយតៗគ្នាបែបនេះ ម្ចាស់បទ«ចូកមួយ» ក៏បានបង្ហោះរូបភាពកាលពីក្មេង អមជាមួយសារដ៏ខ្លីថា៖ «រីករាយទិវាកុមាអន្តរជាតិ ! ហេីយមេីលច្រមុះ ពីតូចកំពិតលិត ចឹងបានម្នាក់ៗ ថាញុំធ្វេីច្រមុះ ដូចច្បាស់ណាស់ចឹង បបួលចាក់លុយឡូវនិង hahahahhha» ៕