ទៀតហើយ! ផ្អើលមនុស្សភ្លូកទឹកភ្លូកដី នាំគ្នាទៅគោរពបូជាគល់គគីមួយដើម ព្រោះតែយ៉ាងនេះសោះ

ថៃ៖ ថ្មីៗនេះប្រជាពលរដ្ឋក្នុងខេត្តឆៃយ៉ាភូមិ បានប្រទះឃើញដើមគគីមួយដើម មានទំហំធំ និងមានអាយុកាលយូរឆ្នាំណាស់មកហើយ ហើយមុននឹងរកឃើញដើមគគីនេះ មានប្រជាពលរដ្ឋម្នាក់បានយល់សប្តិឃើញមនុស្សមកប្រាប់ថាមានដើមគគី នៅក្នុងប្រឡាយទឹកស្ថិតក្នុងវត្តបានក្រចួង ស្រុកឃោគស្រះអាត ។

ក្រោយមកប្រជាពលរដ្ឋបាននាំគ្នាជីករកដើមគគីនោះ ចេញពីក្នុងប្រឡាយដើម្បីមកគោរពបូជា ព្រមទាំងមានប្រជាពលរដ្ឋជាច្រើនប្រមូលគ្នាមកសុំលេខឆ្នោតថែមទៀតផង ខណៈដែលមានមនុស្សជាច្រើននិយាយថា គេបានសុំលេខឆ្នោតត្រូវ ។

ជាមួយគ្នានេះ ចៅអធិការវត្តខាងលើបានមានសង្ឃដីការថា សូមបងប្អូនប្រជាពលរដ្ឋកុំងប់ងល់នឹងល្បែងដែលជាតាមជំនឿនេះពេក ព្រោះអ្នកដែលគេត្រូវឆ្នោតនោះ ជាលាភសក្ការៈរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ ៕
សហការី KBN
ប្រភព៖ khaosod