ស្ងាត់ៗ ព្រាប សុវត្ថិ ចាប់ដៃជាមួយ ខ្ញុង បើករបរថ្មី!

សិល្បៈ៖ ប្រិយមិត្តប្រហែលជា មិននឹកស្មានទេថា កំពូល តារាចម្រៀងល្បីឈ្មោះ ប្រចាំប្រទេសលោក ព្រាប សុវត្ថិ បានចាប់ដៃគ្នា ជាមួយតារាកំប្លែងនាង ខ្ញុង ដើម្បីរកស៊ីជាមួយគ្នា។ ជាក់ស្ដែងកាលពី ប៉ុន្មានម៉ោងមុននេះ ក៏មានការបែកធ្លាយ រូបភាពជាច្រើនសន្លឹក លើបណ្ដាញសង្គម ស្តែងឲ្យឃើញពីពិធីសែន បើកគម្រោងថ្មីដែលមានលោក ព្រាប សុវត្ថិ ជាម្ចាស់ភាគហ៊ុន ។

ក្នុងរូបភាពទាំងនោះ ក៏បានបង្ហាញវត្តមាន តារាកំប្លែងជាមួយនឹងស្វាមីក្រោយ លោក កៃដ ដែលត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាដៃគូរសហការក្នុងមុខជំនួញថ្មីមួយនេះ ៕