ថាម៉េច!!! លោកតាដែលមានអាយុ វែងជាងគេលើលោក បានចេញមកប្រកាសថា ម្តងនេះឈប់ជក់បារី មែនទែនហើយ…

បរទេស៖ កាសែត ដេលីមែល បានចុះផ្សាយបុរសម្នាក់ ឈ្មោះ Fredie Blom លោកតាជនជាតិអាហ្រិកខាងត្បូង ដែលត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានអាយុវែង ជាងគេបំផុតនៅលើលោក ។

លោកតាវ័យ១១៤ឆ្នាំរូបនេះ បានប្រកាសថា លោកតានឹងបញ្ឈប់ការជក់បារីហើយ រូបលោកកើតនៅឆ្នាំ១៩០៤ ហើយត្រូវបានគេឲ្យរហ័សនាមថា ជាបុរសដែលមានអាយុវែងជាងគេបំផុតលើពិភពលោក តែនៅមិនទាន់បានចុះបញ្ជី ជាផ្លូវការនៅឡើយទេ ហើយរូបលោក បានប្រារព្ធពិធីខួបកំណើត គំរប់១០៤ឆ្នាំ កាលពីពេលថ្មីៗនេះ ។

លោកបានយកឱកាសថ្ងៃខួបកំណើត គំរប់១០៤ឆ្នាំរបស់លោក ដើម្បីប្រកាសប្រាប់ថា លោកនឹងបញ្ឈប់ការជក់បារី ហើយលោកអះអាងថា វាមិនយឺតពេលនោះទេ សម្រាប់ការផ្លាស់ប្តូរខ្លួនគាត់ ។

តាមការរៀបរាប់ ពីលោកតាផ្ទាល់បានឲ្យដឹងថា ជារៀងរាល់ថ្ងៃនេះ រូបគាត់បានជក់ថ្នាំដុត មួយថ្ងៃពីរបីដើមតែប៉ុណ្ណោះ ព្រោះដើម្បីឲ្យវាជួយរំញោចរាង្គកាយរបស់គាត់ ឲ្យកាន់តែរឹងមាំខ្លាំង ជាច្រើនលើកច្រើនសារ ដែលខ្លះនគាត់បានព្យាយាមឈប់ជក់បារី ឬថ្នាំ តែគាត់មិនអាចធ្វើបានឡើយ គឺដូចជាកុហកខ្លួនឯងដូច្នោះដែរ ចុងក្រោយគាត់នៅតែជក់បារីដដែល ។

យោងតាមការរៀបរាប់ ពីលោកតា Fredie Blom ថាសុខភាពរបស់លោកតា ស្ទើរតែគ្រប់ផ្នែក នៅមានសុខភាពល្អនៅឡើយ ខុសតែជើងរបស់គាត់ ដែលមានអាការៈអស់កម្លាំង ពុំសូវបានធ្វើចលនាច្រើន និងមិនអាចដើរទៅកាន់កន្លែងឆ្ងាយៗបានដូចចិត្តរបស់គាត់ ចង់ទៅនោះឡើយ ។

តែរូបលោកតាផ្ទាល់ ពុំមានការកង្វល់ថា ខ្លួនគាត់អាចរស់បានប៉ុន្មានឆ្នាំ ទៀតនោះឡើយ ព្រោះគាត់បានត្រៀមខ្លួន រួចជាស្រេចហើយ ចំពោះសេចក្តីស្លាប់នោះ ។

ទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ ពីក្រុមការងាររបស់ Guiness Book នៅឡើយនោះទេ ខណៈពេលដែលមានបុរសជនជាតិ ជប៉ុនម្នាក់ឈ្មោះ Masasu Nonakas កំពុងតែនៅក្នុង Guiness Book ដោយគាត់មានអាយុ ១១២ឆ្នាំ ៕