រន្ធត់ណាស់!!! កន្ត្រកហោះ បានរបូតដាច់ធ្លាក់ ពីលើអាកាស បណ្តាលឲ្យក្មេងស្រីម្នាក់ … (វីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ យោងតាមឲព័ត៌មានក្នុងស្រុក របស់ឥណ្ឌាមួយ បានផ្សាយពីហេតុការណ៍ដ៏រន្ធត់ ដោយកន្ត្រកហោះមួយ បានដាច់ខ្សែរធ្លាក់មកក្រោម ខណៈពេលដែលកំពុងតែវិល ដោយហេតុការណ៍នេះ បានកើតឡើងនៅកន្លែង តាំងពិពណ៌មួយកន្លែង ក្នុងរដ្ឋអុតប្រថេត ប្រទេសឥណ្ឌា ។

បើតាមការឲ្យដឹង ពីសារព័ត៌មានខាងលើ បានបញ្ជាក់ថា ខណៈពេលដែលកន្ត្រកសុខៗ ស្រាប់តែរបូតដាច់ធ្លាក់ចុះមក ហើយនៅក្នុងកន្ត្រកដែលដាច់ធ្លាក់នោះ មានមនុស្សចំនួន៤នាក់ កំពុងជិះនៅខាងក្នុង ។ លុះពេលដែលកន្ត្រកវិល ធ្លាក់មកដល់ដីហើយ មនុស្សជាច្រើនបាននាំគ្នា ចូលទៅជួយអ្នកដែលរបួស ហើយនៅក្នុងហេតុការណ៍នេះ បានធ្វើឲ្យក្មេងស្រីម្នាក់ អាយុ៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត ចំណែកមនុស្ស៦នាក់ផ្សេងទៀត បានរងរបួស ។

បើតាមការរៀបរាប់ ពីពលរដ្ឋដែលឃើញហេតុការណ៍នោះ បានប្រាប់ថា ពួកគាត់បានប្រាប់ក្រុមអាជ្ញាធរ ដែលទទួលខុសត្រូវនៅកន្លែងនោះរួចហើយ ថាឧបករណ៍កន្ត្រកវិលនោះ មានសភាពចាស់ខ្លាំងណាស់ ហើយមានខ្លះ របូតខ្ចៅចេញមកក្រៅថែមទៀតផង តែពួកក្រុមសន្តិសុខទាំងនោះ ហាក់ដូចជាមិនចាប់អារម្មណ៍ និងសម្តីរបស់ពួកគាត់ឡើយ ។

ក្រោយពីកើតហេតុ ក្រុមប្រជាពលរដ្ឋបាននាំគ្នា ផ្ទុះកំហឹងវាយទៅលើ ក្រុមសន្តិសុខដែលទទួលខុសត្រូវ នៅទីនោះ ហើយព្រមទាំងចាប់ខ្លួន បញ្ជូនទៅឲ្យប៉ូលិស ព្រោះតែពលរដ្ឋទាំងនោះ បានប្រាប់ពីសភាពកន្ត្រកវិលនោះ ជាញឹកញាប់តែមិនស្តាប់ ។

មកទល់និងពេលនេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត រកការពិតចំពោះហេតុការណ៍ ដែលបានកើតឡើង ហើយក៏បានត្រួតពិនិត្យ ឧបករណ៍លេងទាំងអស់ នៅក្នុងតំបន់នោះផងដែរ ៕