ក្រសួងបង្ហើបថា កញ្ញា ពេជ្រ អាវីហ្សា និង កញ្ញា សេង សូណា នឹងអាចជាប់បម្រាមដូចកញ្ញា ដេនី ក្វាន់ ដែរ ខណៈដែលព័ត៌មាននេះធ្វើឱ្យកញ្ញា សេង សូណា ព្រឹត្តិកម្មយ៉ាងខ្លាំង

សិល្បៈ៖ បន្ទាប់ពីក្រសួងវប្បធម៌ដាក់បម្រាមលើកញ្ញា ដេនី ក្វាន់ ពាក់ព័ន្ធជាមួយការស្លៀកពាក់សិចស៊ីរួចមក គេសង្កេតឃើញថា ក៏នៅតែមានតារាស្រីមួយចំនួនតូច ពុំបានខ្លាចរអាឡើយ ពោលគឺពួកគាត់នៅតែស្លៀកពាក់សិចស៊ី ដែលជាហេតុធ្វើឱ្យក្រសួងកំពុងសំឡឹងមើលជាបន្តបន្ទាប់ ហើយសម្រាប់តារាស្រីដែលក្រសួងកំពុងតែតាមដានខ្លាំងនោះ គឺកញ្ញា ពេជ្រ អាវីហ្សា និង កញ្ញា សេង សូណា ដែលជារឿយៗតារាសម្ដែងទាំង ២ដួងនេះ តែងតែបង្ហាញខ្លួនជាមួយភាពសិចស៊ី បញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់របស់ពួកគាត់ ។

កញ្ញា ពេជ្រ អាវីហ្សា

យោងតាមប្រភពពីមន្ត្រីដែលបានចូលរួមប្រជុំពីបញ្ហាប៉ះពាល់របស់តារាសិល្បៈបានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកមួយថា មកទល់ពេលនេះ ក្រសួងបានសម្រេចដកបម្រាមចេញពីកញ្ញា ដេនី ក្វាន់ ប៉ុន្តែក្រសួងបានសង្កេតឃើញតារាស្រីមួយចំនួនទៀត ដែលពុំខ្លាចញញើត នៅតែបន្តស្លៀកពាក់តុបតែងខ្លួនសិចស៊ីជារឿយៗ ដែលក្នុងនោះក្រសួងបានលើកយកតារាស្រី ២ដួងមកនិយាយដដែៗ គឺកញ្ញា ពេជ្រ អាវីហ្សា និងកញ្ញា សេង សូណា ។

ងាកមកកញ្ញា សេង សូណា វិញបានប្រាប់ក្រុមការងារ KBN តាមរយៈទូរស័ព្ទឱ្យដឹងផងដែរថា ពាក់ព័ន្ធជាមួយព័ត៌មានខាងលើនេះ កញ្ញាក៏មិនទាន់ទទួលបានដែរ ព្រោះកំពុងរវល់ថត ប៉ុន្តែប្រសិនបើនេះជាព័ត៌មានពិតមែននេះ កញ្ញា សុំសូមណូមពរដល់ក្រសួងមេត្តាឃ្លាំមើលឱ្យយូរជាងនេះ ព្រោះមានតារាស្រីមិនតិចឡើងក្នុងស្រុកខ្មែរដែលស្លៀកស៊ិចស៊ី ហើយសម្រាប់កញ្ញាផ្ទាល់ ការស្លៀកសិចស៊ីនេះ គឺកញ្ញាស្លៀកតែក្នុងម៉ោងការងារប៉ុណ្ណោះ ពោលគឺការងារជាអ្នកតម្រូវ ។ ជាចុងក្រោយតារាស្រីនិយមបង្ហាញសុដន់ដ៏ស្រស់ស្អាតរូបនេះ បានបញ្ជាក់ថា បើក្រសួងចង់ដាក់បម្រាមលើរូបកញ្ញា សូមក្រសួងដាក់បម្រាមលើតារាស្រីឯទៀតដែលស្លៀកពាក់សិចស៊ីផង ព្រោះមានច្រើននាក់ខ្លាំងណាស់ ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងក៏មិនទាន់បានចេញលិខិតដកបម្រាមប្រគល់ឱ្យកញ្ញា ដេនី ក្វាន់ ឡើយ ពោលគឺនៅតាមដានគាត់បន្តិចសិន ដោយឡែកសម្រាប់តារាស្រី ២ដួងខាងលើ ក៏បន្តតាមដានជាមួយគ្នាដែរ ហើយប្រសិនបើពួកគាត់នៅតែបន្តធ្វើសមកម្មភាពស្លៀកពាក់មិនសមរម្យដូចនេះ ក្រសួងនឹងដាក់បម្រាម ហាមមិនឱ្យផលិតករ ឬស្ថាននីយទូរទស្សន៍ណាមួយ ទទួលយកសម្ដែងក្នុងរយៈពេលជាប់បម្រាម ដូចគ្នានឹងកញ្ញា ដេនី ក្វាន់ ដែរ ៕
សហការី KBN

កញ្ញា សេង សូណា