ពិតជាប្ដីគំរូមែន សាវិន ហ្វីលីប ខ្លាចគេយល់ច្រឡំ ដល់ថ្នាក់បកស្រាយរឿងនេះថា…

សិល្ប៖ លោក សាវិន ហ្វីលីប ពីភាពទំនួសខុសត្រូវជាស្វាមីគំរូ ដោយបានធ្វើការអះអាង លើបណ្ដាញសង្គម ពីទំនាក់ទំនងខ្លួននឹងភរិយា ដោយបើកជំហរតែម្ដង។ ក្នុងនោះដើម្បីបញ្ជាក់ នឹងលុបលាងការភ័ន្តច្រឡំ លោក សាវិន ហ្វីលីប ក៏បានបង្ហោះសារមួយយ៉ាងវែងអន្លាយថា៖

« ទស្សនិកជនភាគច្រេីន នៅតែសួរខ្ញុំថា តេីលោកជាស្វាមីរបស់អ្នកនាង កែវ កល្យាណ មែនទេ? ចំលេីយគឺថា មិនពិតទេ ! ភរិយារបស់ខ្ញុំគឺអ្នកនាង សែម ឆវី, តួសម្ដែងជាម្ដាយលីនីក្នុងរឿង សិសិររដូវក្នុងបេះដូង និងជាពិធីការិនីលំដាប់ថ្នាក់ជាតិ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ .. សូមអរគុណ ។»

ទាំងនេះបង្ហាញយ៉ាងច្បាស់ណាស់ថា តារាសម្ដែងដែលពោរពេញ ដោយទេពកោសល្យ លោក សាវិន ហ្វីលីប ពិតជាស្រលាញ់ភរិយា របស់លោកខ្លាំងពិតមែន៕