សង្សារចាស់ សាន ផានិត កញ្ញា កែវ និសា ប្លែកខ្លាំង ជាមួយមុខមាត់ថ្មីនេះ!

សិល្ប៖ ដូចប្រិយមិត្តបានជ្រាបហើយថា ទំនាក់ទំនងស្នេហារបស់លោក សាន ផានិត និងកញ្ញា កែវ និសា បានដើរដល់ផ្លូវបែក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងនោះគេសង្កេតឃើញថា កញ្ញា កែវ និសា ក៏នៅតែបន្តអាជីព ជាតារាសិល្បៈ គ្រាន់តែមួយរយៈចុងក្រោយនេះ នាងហាក់ស្ងាត់មិនសូវចេញមុខ ក្នុងកម្មវិធីនានា តែប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ថ្មីៗនេះដែរ ក៏មានការចែកចាយ រូបភាពរបស់នាង លើបណ្ដាញសង្គម បង្ហាញឲ្យឃើញជាមួយមុខមាត់ថ្មីស្រឡាង ដែលមើលសឹងតែមិនស្គាល់ ជាពិសេសគឺផ្នែកច្រមុះនាងតែម្ដង។ យ៉ាងណាមិញ ការផ្លាស់ប្ដូរមុខមាត់ថ្មី របស់តារាស្រីរូបនេះ បានធ្វើឲ្យទស្សនិកជន សរសើរពីសម្រស់នាងថា កាន់តែស្អាតទ្វេដង និងគួរឲ្យទាក់ទាញខ្លាំងណាស់៕